ខ្លាំងណាស់ ! ហែកជញ្ជាំងបន្ទប់ចូលចាក់គូទំនាស់ទាំងយប់
ខេត្តកណ្ដាល ៖ ស្ត្រីចិត្តស្លុយម្នាក់ផ្ដើមចេញពីគំនុំ និងទំនាស់ពាក្យសំដីគ្នាកាលពីមុនបានលួចហែកជញ្ជាំងបន្ទប់ជួលចូលទៅចាក់ស្ត្រីគូទំនាស់របស់ខ្លួនចំនួន៣កាំបិតចុងស្រួច
ខេត្តកណ្ដាល ៖ ស្ត្រីចិត្តស្លុយម្នាក់ផ្ដើមចេញពីគំនុំ និងទំនាស់ពាក្យសំដីគ្នាកាលពីមុនបានលួចហែកជញ្ជាំងបន្ទប់ជួលចូលទៅចាក់ស្ត្រីគូទំនាស់របស់ខ្លួនចំនួន៣កាំបិតចុងស្រួច
ខេត្តកណ្ដាល ៖ ស្ត្រីចិត្តស្លុយម្នាក់ផ្ដើមចេញពីគំនុំ និងទំនាស់ពាក្យសំដីគ្នាកាលពីមុនបានលួចហែកជញ្ជាំងបន្ទប់ជួលចូលទៅចាក់ស្ត្រីគូទំនាស់របស់ខ្លួនចំនួន៣កាំបិតចុងស្រួចបណ្ដាលឱ្យរងរបួសធ្ងន់កាលពីវេលាម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្នុងបន្ទប់ផ្ទះជួលក្នុងភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានប្រាប់ឱ្យដឹងថា ស្ត្រីសង្ស័យត្រូវបានចាប់ខ្លួនឈ្មោះ ង៉ែត បូលីស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល និងដកហូតបានវត្ថុតាងមានកូនកាំបិតចិត្តបន្លែដងឈើប្រវែង២២.៥សង្ទីម៉ែត្រ១ មានប្រឡាក់ឈាមទៀតផង ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ញ៉ឹក ស្រីអូន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ នាងមានស្នាមរបួសត្រង់ពោះ២កន្លែង ភ្លៅ១កន្លែង ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជយ័ជំនះ ក្រុងតាខ្មៅ ។
នគរបាលបានឱ្យដឹងបន្ថែមទៀតថា កាលពីវេលាម៉ោង២ទៀបភ្លឺថ្ងៃទី១២មិថុនា ស្ត្រីសង្ស័យឈ្មោះ ង៉ែត បូលីស បានហែកជញ្ជាំងបន្ទប់ស្ត្រីរងគ្រោះដែលធ្វើពីក្ដារកុងផ្លាកកេចូលទៅចាក់ស្ត្រីរងគ្រោះ៣កាំបិត ត្រង់ពោះ២កាំបិត និងភ្លៅ១កាំបិត ខណៈពេលស្ត្រីរងគ្រោះកំពុងដេកលក់នៅគ្រែជាមួយស្ត្រីម្នាក់ផ្សេងទៀត ។ ភ្លាមនោះក៏ផ្អើលឆោឡោនាំគ្នាចាប់បានស្ត្រីសង្ស័យនៅក្នុងបន្ទប់កើតហេតុ ហើយរាយការណ៍មកសមត្ថកិច្ចនគរបាលឱ្យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យឈ្មោះ ង៉ែត បូលីស បានសារភាពថា ខ្លួនពិតជាបានចាក់ឈ្មោះ ញ៉ឹក ស្រីអូន ប្រាកដមែន ដោយមានគំនុំ ព្រោះពីមុនបានទំនាស់ពាក្យសំដីគ្នារឿងជំពាក់លុយ ៕
ចែករំលែកព័តមាននេះ