ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Amazon វិនិយោគ​3​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​ឥណ្ឌា

7 ឆ្នាំ មុន

ក្រុមហ៊ុន Amazon.com Inc នឹង​វិនិយោគ ៣​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​បង្កើន​អាជីវកម្ម​របស់​ខ្លួន​នៅ​ប្រទេស​ឥណ្ឌា​ដោយ​នាំ​យក​ការ​វិនិយោគ​គ្រោងទុក​សរុប​របស់​ក្រុមហ៊ុន​ក្នុង​ប្រទេស​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។

ក្រុមហ៊ុន Amazon.com Inc នឹង​វិនិយោគ ៣​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​បង្កើន​អាជីវកម្ម​របស់​ខ្លួន​នៅ​ប្រទេស​ឥណ្ឌា​ដោយ​នាំ​យក​ការ​វិនិយោគ​គ្រោងទុក​សរុប​របស់​ក្រុមហ៊ុន​ក្នុង​ប្រទេស​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។ លោក Jeff Bezos ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រកាស​ពី​ការ​វិនិយោគ​កាលពី​ថ្ងៃ​អង្គារ​ទី​៧ មិថុនា ២០១៦ នៅ​កិច្ចប្រជុំ​កំពូល​នៃ​អ្នកដឹកនាំ​ក្រុមប្រឹក្សា​អាជីវកម្ម​សហរដ្ឋអាមេរិក​-​ឥណ្ឌា​ដែល​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narenda Modi និយាយ​ទៅ​កាន់​នាយក​ប្រត្តិបត្តិ​របស់​ក្រុមហ៊ុន Amazon ។  

លោក Jeff Bezos និយាយ​ថា «​យើង​បាន​បង្កើត​ការងារ​ច្រើន​ជាង​៤៥.០០០​កន្លែង​ក្នុង​ប្រទេស​ឥណ្ឌា និង​បន្ត​សម្លឹង​មើល​សក្តានុពល ធំ​ៗ​ផ្សេង​ទៀត​ក្នុង​សេដ្ឋកិច្ច​ឥណ្ឌា​» ។ យ៉ាងណាមិញ​ក្រុមការងារ​របស់​ក្រុមហ៊ុន Amazon កំពុង​តែ​រក​វិធីសាស្ត្រ​ថ្មី ដើម្បី​ពង្រីក​ទីផ្សារ​ដែល​មាន​ស្រាប់​ក្នុង​ប្រទេស​នេះ ។

ក្រុមហ៊ុន Amazon បាន​ទទួល​ប្រាក់​ចំណូល​អន្តរជាតិ​ច្រើន​បំផុត​ពី​ចក្រភព​អង់គ្លេស អា​ល្លឺ​ម៉​ង់ និង​ប្រទេស​ជប៉ុន ។ ដោយឡែក​ក្រុមហ៊ុន​មិន​បាន​បំបែកចេញ​ការ​លក់​ពី​ប្រទេស​ឥណ្ឌា​នោះ​ទេ ពោល​គឺ​ជំនួស​មក​វិញ​នូវ​ក្រុម​មួយ​ជាមួយនឹង​ទីផ្សារ​អន្តរជាតិ ។ ប្រាក់​ចំណូល​ពី​ក្រុម​នោះ​កាលពី​ឆ្នាំ​២០១៥​ឈាន​ដល់​៧,៤​ពាន់​លាន​ដុល្លារ ឬ​ក៏ ៦,៩%​នៃ​ការ​លក់​សរុប ។

ក្រុមហ៊ុន Amazon បាន​ជ្រើសរើស​ប្រទេស​ឥណ្ឌា​ជា​គោលដៅ​ចម្បង​សម្រាប់​ការ​រីក​ចម្រើន​ឆ្ពោះទៅ​មុខ ហើយ​ក្រុមហ៊ុន​នេះ​បាន​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ប្រទេស​ឥណ្ឌា Flipkart ផង​ដែរ ៕