អាណិតណាស់ ! កំពុងទាត់បាល់ត្រូវរន្ទះបា.ញ់ស្លា.ប់
ខេត្តសៀមរាប ៖ ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ត្រូវរន្ទះបា.ញ់ស្លា.ប់ភ្លាមៗពេលលេងបាល់ទាត់ជាមួយមិត្តភក្តិនៅកណ្ដាលវាលស្រែខណៈមេឃកំពុងភ្លៀងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ
ខេត្តសៀមរាប ៖ ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ត្រូវរន្ទះបា.ញ់ស្លា.ប់ភ្លាមៗពេលលេងបាល់ទាត់ជាមួយមិត្តភក្តិនៅកណ្ដាលវាលស្រែខណៈមេឃកំពុងភ្លៀងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ
ខេត្តសៀមរាប ៖ ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗពេលលេងបាល់ទាត់ជាមួយមិត្តភក្តិនៅកណ្ដាលវាលស្រែខណៈមេឃកំពុងភ្លៀងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋដែលនៅជិតនោះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ក្នុងវាលស្រែមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
មន្ត្រីមូលដ្ឋានដែលបានចុះទៅដល់កន្លែងកើតហេតុ បានឱ្យដឹងថា បន្ទាប់ពីមានពលរដ្ឋបានរាយការណ៍មកថា មានករណីក្មេងប្រុសម្នាក់ក្នុងចំណោមមិត្តភក្តិជាច្រើននាក់ត្រូវរន្ទះបាញ់ស្លាប់ពេលកំពុងលេងបាល់ទាត់នៅវាលស្រែ ខណៈមេឃកំពុងភ្លៀងលាយឡំនិងរន្ទះ ។ ភ្លាមៗនោះកម្លាំងជំនាញបានចុះទៅដល់កន្លែងកើត ក៏ឃើញក្មេងប្រុសរងគ្រោះដេកស្លាប់ពិតប្រាកដមែន ។
លោកបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ម៉ាក់ ហាត់ដាវី អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ តាមការពិនិត្យសាកសព ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន ។
បច្ចុប្បន្ន កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សាលាកំរើក បានប្រគល់សពក្មេងប្រុសរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ