បុរសម្នាក់លង់ទឹកប្រឡាយជម្រៅ១,៣០ម៉ែត្រស្លា.ប់
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកប្រឡាយជម្រៅ១,៣០ម៉ែត្រស្លា.ប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣នាទីរសៀល ថ្ងៃទី២៧ ខែឧសភា
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកប្រឡាយជម្រៅ១,៣០ម៉ែត្រស្លា.ប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣នាទីរសៀល ថ្ងៃទី២៧ ខែឧសភា
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកប្រឡាយជម្រៅ១,៣០ម៉ែត្រស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចប្រឡាយទឹកខាងត្បូងភូមិប៉ោយសំរោងទៅភូមិប៉ុស្តិ៍ចាស់ ក្នុងឃុំព្រះនេត្រព្រះ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ថុក យ៉ារ៉ាត់ ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ស្ត្រីជាប្រពន្ធ ក៏ដូចជាអ្នកជិតខាង បានអះអាងថា ជនរងគ្រោះកើតជម្ងឺស្កន់ជ្រូក គឺតែងតែប្រកាច់ជាច្រើនលើក តែបានក្រុមគ្រួសារក៏ដូចជាអ្នកជិតខាងជួយជាញឹកញាប់ តែពេលនេះដោយសារតែជម្ងឺស្កន់ជ្រូកបានរើឡើង ហើយគាត់ទៅអូសត្រីកំពិសតែម្នាក់ឯង គ្មានអ្នកណាដឹង និងជួយ ទើបបណ្តាលលង់ទឹកស្លាប់បែបនេះ ។
យោងតាមការអះអាងរបស់ស្ត្រីជាប្រពន្ធ និងអ្នកជិតខាង ហើយសពជនរងគ្រោះគ្មានស្លាកស្នាមអ្វីទៀតនោះ សមត្ថកិច្ចបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះគឺបណ្តាលមកពីជម្ងឺរបស់គាត់រើឡើងដោយគ្មានអ្នកណាបានដឹង និងជួយទាន់ ម្យ៉ាងទឹកប្រឡាយមានជម្រៅជ្រៅជាង១ម៉ែត្រ ទើបបណ្តាលឲ្យគាត់លង់ទឹកស្លាប់ ។ បន្ទាប់មកសមត្ថកិច្ចក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ