កវីនិពន្ធអាេមរិកជាង៤៥០រូប ក្នុងនោះរួមមានលោក STEPHEN KING ផងដែរ កាលពីថ្ងៃទី២៥ ឧសភា បានចុះហត្ថលេខាលើញត្តិមួយប្រឆាំងបេក្ខភាពរបស់លោក DONALD TRUMP សម្រាប់ការបោះឆ្នោតប្រធានាធិបតី ។
ញត្តិនោះដែលបញ្ជូនតាមអីុនធើរណេត IRETITIONS សម្រាប់ពេលនេះ ទទួលបានហត្ថលេខាជាង៦.០០០ហើយ ។ ក្នុងញត្តិនេះសរសេរថា យើងជាកវីនិពន្ធចាប់អារម្មណ៍ខ្លាំងណាស់ចំពោះមធ្យោបាយនានាប្រើប្រាស់វោហាសាស្ត្រដើម្បីដណ្តើមអំណាច ។ ពុំមែនភាពមានបាន ឬបុគ្គលមានកិត្តិយសដែលផ្តល់តម្លៃចំពោះមនុស្សសម្រាប់និយាយ ក្នុងនាមសហរដ្ឋអាមេរិក ជាអ្នកបញ្ជាកងទ័ពជាតិ ថែរក្សាបណ្តាសម្ព័ន្ធភាព និងធ្វើតំណាងប្រជាជនអាមេរិកឡើយ ។
ញត្តិនេះរិះគន់លោក DONALD TRUMP ថា ប្រើភាសាសាហាវៗបំផុតនៃសង្គម លើកទឹកចិត្តដល់ភាពកាចនៃពួកអ្នកគាំទ្រលោក គ្រហឹមដាក់ពួកអ្នកប្រឆាំង សម្លុតបំភ័យគូប្រជែង ហើយបញ្ចេញការប្រមាថចំពោះនារី និងបណ្តាជនជាតិភាគតិច ។
ញត្តិគូសបញ្ជាក់ថា បែបនេះចាំបាច់ត្រូវមានចម្លើយតបមួយភ្លាមៗ និងខ្លាំងក្លារបស់យើង ។ យើងប្រកាសយ៉ាងម៉ឺងម៉ាត់ប្រឆាំងបេក្ខភាពរបស់លោក DONALD TRUMP សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ៕
ចែករំលែកព័តមាននេះ