អ្នកវិភាគពីក្រុមហ៊ុនជប៉ុន Nomura Securities ឱ្យដឹងថាក្រុមហ៊ុន Apple អាចនឹងសហការជាមួយក្រុមហ៊ុន LG ជាអ្នកផ្គត់ផ្គង់កាមេរ៉ាភ្លោះសម្រាប់ iPhone 7 បន្ទាប់ពីក្រុមហ៊ុន Sony ដែលគេរំពឹងថាជាអ្នកផលិតកាមេរ៉ាឱ្យ iPhone ជំនាន់ក្រោយកំពុងតែប្រឈមនឹងការផលិតទាបមិនអាចបំពេញតម្រូវការបានដោយសារតែមានគ្រោះរញ្ជួយដីកាលពីខែមេសាដែលប៉ះពាល់ដល់ការផលិត ។
Nomura Securities ព្យាករថា ក្រុមហ៊ុន Apple នឹងជ្រើសរើសយកកាមេរ៉ាអុបទិកលើ iPhone 7 ទំហំ៤.៧អីុង ។ iPhone 7 បានក្លាយជាប្រធានបក្តៅក្នុងសារព័ត៌មានបច្ចេកវិទ្យាទូរស័ព្ទ ខណៈអតិថិជនរបស់ខ្លួនទន្ទឹងរង់ចាំការបង្ហាញរូបរាងជាផ្លូវការ ។ ជាមួយគ្នានេះដែរពាក្យចចាមអារ៉ាមពី មុនៗឱ្យដឹងថា iPhone 7 នឹងការពារការជ្រាបទឹក ព្រមទាំងបំពាក់បច្ចេកវិទ្យាកាន់តែទំនើបជាងមុន ៕
ចែករំលែកព័តមាននេះ