រមណីយដ្ឋាន The Oasis Eco ដែលគេរំពឹងថានឹងក្លាយជារមណីយដ្ឋានពណ៌បៃតង ល្អស្រស់ជាងគេតែមួយគត់ក្នុងលោកនឹងបើកដំណើរការនៅក្នុងឆ្នាំ២០២០ ។
រមណីយដ្ឋាន The Oasis Eco នឹងអភិវឌ្ឍក្នុងតំបន់ Liwa ភាគខាងត្បូងនៃទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ។ រមណីយដ្ឋាននោះនឹងបើកសម្ពោធជាផ្លូវការនៅឆ្នាំ២០២០ ហើយការរចនាប្លង់ដោយក្រុមស្ថាបត្យករ Baharash Architecture មានមូលដ្ឋាននៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ។
ថ្វីបើកសាងឡើងនៅកណ្តាលវាលខ្សាច់ក៏ដោយ តែ The oasis Eco នឹងក្លាយជារមណីយដ្ឋានបៃតងស្អាតជាងគេក្នុងលោក រួមបញ្ចូលទាំងលក្ខណៈ ពិសេសៗមួយចំនួន ដូចជា ការកែច្នៃទឹកសំណល់សម្រាប់ប្រើប្រាស់ឡើងវិញ តំបន់គ្មានផ្សែងពុល និងបន្ទះពន្លឺព្រះអាទិត្យ គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការថាមពល របស់រមណីយដ្ឋានទាំងមូល។
ការសាងសង់រមណីយដ្ឋាន The Oasis Eco នឹងចាប់ផ្តើមនៅឆ្នាំ២០១៨ បន្ទាប់ពីក្រុមស្ថាបត្យករ Baharash បានបង្ហាញអំពីគម្រោងនានាទាក់ទងនឹងការសាងសង់នេះ ៕
ចែករំលែកព័តមាននេះ