ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំវត្តអង្គខាងត្បូង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ចុះអនុវត្តតាមដីកាលេខ៦៥ព្រ/ទ០១៦ ចុះថ្ងៃទី១៥ មីនា ២០១៦ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តលោក កឹម រ៉ាវី ។
បុរសជាជនសង្ស័យដែលត្រូវសមត្ថកិច្ចអនុវត្តតាមដីកាចាប់ឃាត់ខ្លួន កាលវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៥ ឧសភា ២០១៦ នេះ ឈ្មោះ ម៉េង សង្ហា (ហៅហា) ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកទូកមាស ដែលបានប្រព្រឹត្តិការជួញដូរគ្រឿងញៀននៅចំណុចភូមិ-ឃុំខាងលើ កាលពីថ្ងៃទី៣១ តុលា ២០១៥ កន្លងទៅ ហើយបានរត់គេចខ្លួនបាត់មួយរយៈ ទើបពេលនេះចូលស្រុក-ភូមិវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកានាំមកកាន់អធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ដើម្បីបញ្ជូនមកកាន់តុលាការចាត់ការតាមនីតិវិធីតែម្តង៕
ចែករំលែកព័តមាននេះ