មុខសញ្ញាចោរប្លន់ប្រដាប់អាវុធមកពីភ្នំពេញ ចាប់ខ្លូនបាននៅព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ជនជាប់សង្ស័យជាមុខសញ្ញាចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្មនៅរាជធានីភ្នំពេញចំនួន២នាក់ក្នុងចំណោមបក្ខពួកចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្
ខេត្តព្រះសីហនុ ៖ ជនជាប់សង្ស័យជាមុខសញ្ញាចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្មនៅរាជធានីភ្នំពេញចំនួន២នាក់ក្នុងចំណោមបក្ខពួកចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្
ខេត្តព្រះសីហនុ ៖ ជនជាប់សង្ស័យជាមុខសញ្ញាចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្មនៅរាជធានីភ្នំពេញចំនួន២នាក់ក្នុងចំណោមបក្ខពួកចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ ធ្វើការចាប់ឃាត់ខ្លួនបាន និងដកហូតនូវវត្ថុតាងអាវុធខ្លីចំនួន៣ដើម រូមនឹងរថយន្តកូរ៉ូឡា មួយគ្រឿង ចំណែកបក្ខពួក២នាក់ទៀតត្រូវបានរត់គេចខ្លូនរូច។ ហេតុការណ៍នេះ បានធ្វើឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០១៦ នៅត្រង់ចំណុចផ្សាររាត្រីក្បែររង្វង់មូលតោពីរ ស្ថិតនៅ ក្នុងក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនជាប់សង្ស័យខាងលើមានឈ្មោះ ទី១ ឈ្មោះ ឯម បញ្ញារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្រុមទី៨ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស ទី២ឈ្មោះ ហង្ស ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរសិស្ស ។ ក្រោយពេលចាប់ឃាត់ខ្លូន សមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងរួមមាន អាវុធខ្លីចំនួន៣ដើម ១.ម៉ាក ប៉េអាកុល គ្រាប់ចំនួន១១៨គ្រាប់ (គ្រាប់ឃ្លី ប្រភេទបាញ់ខ្យល់) ២.ម៉ាក រ៉ូឡូ និងគ្រាប់ចំនួន៤៣គ្រាប់ (គ្រាប់វ៉ាន់ឌឺឡុង ) ៣.អាវុធបាញ់ឆក់មានឡាសែ មានក្បាលឆក់៣ ឌុយសាក១ ទូរស័ព្ទដៃ៥គ្រឿង រូមនឹងរថយន្តម៉ាកតូយូតាកូរ៉ូឡា ពណ៌ស១គ្រឿង ដែលជាមធ្យោបាយជិះធ្វើសកម្មភាពផងដែរ។ ជនសង្ស័យទាំងពីរនាក់នេះ គឺជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មប្រព្រឹត្តអំពើឆក់ប្លន់ ប្រដាប់អាវុធនៅរាជធានីភ្នំ ពេញ។
ជនជាប់សង្ស័យនៅចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាពថា ក្រុមខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ប្លន់ប្រដាប់អាវុធបានសំម្រេចចំនួន១២លើកនៅរាជធានីភ្នំពេញ។ ហើយជនសង្ស័យមកខេត្តព្រះសីហនុ ក្នុងគោលបំណងធ្វើសកម្មភាពឆក់ប្លន់ ប្រដាប់អាវុធ ប៉ុន្តែសំណាងអាក្រក់មកខេត្តព្រះសីហនុ មិនទាន់បានធ្វើសកម្មភាពផងក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ទាន់ពេលវេលា បានចំនួន២នាក់ រីឯបក្ខពូកចំនួន២នាក់ ទៀតបានរត់រូចខ្លូន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ដោយសារតែពាក់ពន្ធ័ប្រព្រឹត្តបទល្មើសនៅរាជធានីភ្នំពេញក៏ត្រូវបានកម្លាំងជំនាញ ស្នងកាដ្ឋាននគរបាលខេត្តព្រះសីហនុ រៀបចំប្រគល់ជូនកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តតាមនីតិវិធី ដើម្បី ស្វែងរកចាប់ខ្លូនបក្ខពួកមួយចំនួនទៀត។ ជាមួយគ្នានេះលោក ជួន ណារិន ស្នងកាដ្ឋាននគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៏ថា នេះយើងបានធ្វើការទប់ស្កាត់បានមុន កុំអីកើតមានអំពើឆក់ប្លន់ពេញក្រុងព្រះសីហនុហើយ ៕
ចែករំលែកព័តមាននេះ