ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​លក់រាយ​តាម​ទូរស័ព្ទ​របស់​ចិន​មាន​កំណើន​ខ្ពស់

8 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រតិបត្តិការ​លក់រាយ​តាម​អន​ឡាញ​របស់​ចិន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​កំណើន​៧,៤​ទ្រី​លាន​យន់ (១,១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) នៅ​ឆ្នាំ​២០២០ បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​មាន​ត្រឹមតែ​២​ទ្រី​លាន​យន់​ប៉ុណ្ណោះ ។

ប្រទេស​ចិន ៖ ប្រតិបត្តិការ​លក់រាយ​តាម​អន​ឡាញ​របស់​ចិន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​កំណើន​៧,៤​ទ្រី​លាន​យន់ (១,១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) នៅ​ឆ្នាំ​២០២០ បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​មាន​ត្រឹមតែ​២​ទ្រី​លាន​យន់​ប៉ុណ្ណោះ ។ នេះ​បើ​តាម​ការ​សិក្សា​ចុង​ក្រោយ​គេ​បំផុត​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ Mintel ។

ទន្ទឹម​នឹង​នេះ ទំហំ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​សរុប​របស់​ចិន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ចំនួន​ទឹកប្រាក់​៩,៧​ទ្រី​លាន​យន់​នៅ​ឆ្នាំ​២០២០ ។ នេះ​បើ​តាម​ការ​ព្យាករ​បានឱ្យ​ដឹង ។

ចំណែក​ការ​ចំណាយ​លើ​សេវា online-to-offline (O2O) របស់​ចិន អាច​នឹង​មាន​កំណើន​ទឹកប្រាក់​៤,២​ទ្រី​លាន​យន់​ចាប់ពី​ឆ្នាំ​២០១៥ រហូត​ដល់​ឆ្នាំ​២០២០ ។ វា​នឹង​កើនឡើង​ដោយសារ​តែ​ក្រុមហ៊ុន​អីុ​ន​ធើ​រ​ណេ​ត​បាន​ផ្តល់​សេវាកម្ម​ថ្មី និង​បង្កើត​មុខ​ជំនួញ​លើ​បច្ចេកវិទ្យា​ថ្មី ។

តាម​របាយការណ៍​របស់​ក្រុមហ៊ុន Mintel បាន​ឲ្យ​ដឹង​ថា មនុស្ស​សម័យនេះ​នឹង​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​ការ​លក់រាយ និង​សេវាកម្ម​អាច​នឹង​គ្របដណ្តប់​លើ​សេដ្ឋកិច្ច​អ្នក​ប្រើប្រាស់​ភាគច្រើន ។

អគ្គនាយក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Mintel ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក លោក Matthew Crabbe ថ្លែង​ថា ៖ « ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ទូរស័ព្ទ​មាន​សក្តានុពល​ក្នុង​ការ​ផ្លាស់​ប្តូរ​ទាំងស្រុង​នៃ​ទំនាក់ទំនង​រវាង​អ្នក​ប្រើប្រាស់ ម៉ាក​ផលិតផល និង​អ្នក​លក់រាយ » ។

ចំណែក​លោក Willy Kruh អគ្គនាយក​ទីផ្សារ​ផ្នែក​ប្រើប្រាស់​នៃ​ក្រុមហ៊ុន KPMG បាន​ប្រាប់​សារព័ត៌មាន Shanghai Daily ថា ៖ « អ្នក​ប្រើប្រាស់​ភាគច្រើន​បាន​ទិញ​ទំនិញ ដោយសារ​តែ​មានការ​ណែនាំ​ពី​មិត្តភក្តិ សមាជិកគ្រួសារ ឬ​ក៏​អ្នក​សរសេរ​ប្លុក​នៅ​ក្នុង​បណ្តាញ​សង្គម » ៕