ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ី​លី​ពី​ន និង​វៀតណាម​ជាប់​ជា​ប្រទេស​នាំមុខ​គេ​ផ្នែក​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

8 ឆ្នាំ មុន

ក្នុង​ចំណោម​ប្រទេស​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ ហ្វ៊ី​លី​ពី​ន និង​វៀតណាម គឺជា​ប្រទេស​ដែល​មាន​សមិទ្ធផល​អចលនទ្រព្យ​នាំមុខ​គេ​នៅ​ក្នុង​ឆ្នាំ​២០១៥ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អគ្គនាយក​ក្រុមហ៊ុន​ក្នុង​ប្រទេស​សិង្ហ​បុរី

ក្នុង​ចំណោម​ប្រទេស​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ ហ្វ៊ី​លី​ពី​ន និង​វៀតណាម គឺជា​ប្រទេស​ដែល​មាន​សមិទ្ធផល​អចលនទ្រព្យ​នាំមុខ​គេ​នៅ​ក្នុង​ឆ្នាំ​២០១៥ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អគ្គនាយក​ក្រុមហ៊ុន​ក្នុង​ប្រទេស​សិង្ហ​បុរី និង​អាស៊ី​អាគ្នេយ៍ លោក Chris Fossick ។

លោក Chris Fossick  ថ្លែង​ថា ៖ « វិនិយោគិន​មាន​ទំនុកចិត្ត​មក​លើ​ប្រទេស​វៀតណាម និង​ហ្វ៊ី​លី​ពី​ន​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ ។ ជំនឿ​ទុកចិត្ត​លើ​មុខ​ជំនួញ គឺជា​ឱកាស​ដែល​ពួក​គេ​បាន​សម្លឹង​ឃើញ ។ ការ​សម្រេចចិត្ត​ទាំងនោះ គឺ​ពឹងផ្អែក​ទៅ​លើ​លទ្ធភាព​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៦ » ។

តាម​របាយការណ៍​ផ្នែក​អចលនទ្រព្យ​បង្ហាញ​ថា ហ្វ៊ី​លី​ពី​ន​បាន​បន្ត​ជា​ប្រទេស​ដែល​មាន​សមិទ្ធផល​អចលនទ្រព្យ​ល្អ ទោះបីជា​អ្នកវិភាគ​និយាយ​ថា បាន​ធ្លាក់​ចុះ​ខ្សោយ​បន្តិច​ក្តី ពោល​គឺ​ពួក​គេ​បាន​មើលឃើញ​ពី​សញ្ញា​វិជ្ជមាន​នៃ​ទីផ្សារ​ការិយាល័យ ដែល​ទទួលផល​ប្រយោជន៍​ពី​វិស័យ​ឧស្សាហកម្ម BPO ។

« ក្រៅពី​វិស័យ​ឧស្សាហកម្ម BPO ដែល​បាន​ជួយ​បន្ថែម​ភាព​ជោគជ័យ​លើ​ផ្នែក​អចលនទ្រព្យ ក៏​មានការ​គ្រប់គ្រង​សេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និង​ការ​អប់រំ​ប្រជាជន​វ័យក្មេង​ផង​ដែរ » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី Sigrid Zialcita អគ្គ​នាយិកា​គ្រប់គ្រង​ការ​ស្រាវជ្រាវ​ប្រចាំ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។

ទន្ទឹម​នឹង​នេះ វៀតណាម​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា គឺជា​ប្រទេស​ដែល​មាន​សមិទ្ធផល​អចលនទ្រព្យ​រីក​ចម្រើន ចាប់តាំងពី​បាន​សាងសង់​តំបន់​សេដ្ឋកិច្ច​នៅ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​រួច​មក ជា​ហេតុ​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​មាន​សន្ទុះ​ខ្លាំង​តែ​ម្តង ។ នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត គេ​រំពឹង​ថា ទីផ្សារ​អចលនទ្រព្យ​របស់​វៀតណាម​នឹង​បន្ត​រីក​ចម្រើន​ដូច​គ្នា​នឹង​ប្រទេស​ហ្វ៊ី​លី​ពី​ន​ដែរ ។

លោក Dung Duong អគ្គនាយក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ CBRE ថ្លែង​ថា ៖ « ទីផ្សារ​អចលនទ្រព្យ​វៀតណាម​មាន​សន្ទុះ​ខ្លាំងក្លា​បែប​នេះ គឺ​ដោយសារ​តែ​សេដ្ឋកិច្ច​មាន​ស្ថិរភាព និង​កំណើន​នៃ​ប្រាក់​ដុល្លារ ។ ចំណែក​ប្រាក់​ដុ​ង​របស់​វៀតណាម​បាន​ក្លាយជា​រូបិយប័ណ្ណ​ដែល​ខ្លាំង​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។ លើស​ពី​នេះ​ទៀត ការ​ធ្លាក់​ចុះ​នៃ​អត្រា​ការ​ប្រាក់ និង​រូបិយប័ណ្ណ​ខ្លាំង ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ទាក់ទាញ​វិនិយោគិន​បរទេស​បន្ថែម​ទៀត​ផង​ដែរ » ៕