ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡែ​ន​កែវភ្នែក​ឆ្លាត​វៃ​របស់​សាំ​ស៊ុ​ង​ភ្ជាប់​ជាមួយ​ស្មា​ត​ហ្វូ​ន​បាន

8 ឆ្នាំ មុន

ក្រុមហ៊ុន​សាំ​ស៊ុ​ង​អាច​នឹង​ផលិត​ឡែ​ន​កែវភ្នែក​ឆ្លាត​វៃ​រចនា​ដើម្បី​ជំនួស​កញ្ចក់​ឆ្លាត​វៃ​ដោយ​ព្យាករ​រូបភាព​ផ្ទាល់​ចូល​ទៅ​ក្នុង​កែវភ្នែក​របស់​អ្នក​ប្រើប្រាស់ ។ នេះ​គឺជា​បច្ចេកវិទ្យា​អេ​ក្រង់​តូច និង​កាមេរ៉ា ។

យោង​តាម​គេហទំព័រ SamMobile.com ឱ្យ​ដឹង​ថា ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​សាំ​ស៊ុ​ង​បាន​បង់​សិទ្ធិ​ប៉ា​តង់​សម្រាប់​ឡែ​ន​កែវភ្នែក​ដែល​ក្នុង​នោះ​ក៏​រួម​មាន​អង់​តែ​ន និង​ឧបករណ៍​ចាប់​សញ្ញា​ស្វែងរក​ចលនា ។ យ៉ាងណា​ក្តី​សិទ្ធិ​ប៉ាតង់​មិន​ទាន់​ត្រូវ​បាន​អនុម័ត​នៅឡើយ​ទេ ។

ដោយឡែក​អ្នក​ពាក់​ឡែ​ន​កែវភ្នែក​ទាំងអស់​អាច​ត្រួតពិនិត្យ​កាមេរ៉ា​យ៉ាង​មាន​ប្រសិទ្ធភាព​តាម​រយៈ​លំនាំ​គំរូ ហើយ​និង​បញ្ជូន​ព័ត៌មាន​ដែល​ចាប់​បាន​ទៅ​កាន់​ស្មា​ត​ហ្វូ​ន​តែ​ម្តង ។ ឡែ​ន​កែវភ្នែក​ផលិត​ឡើង​ដើម្បី​ដាក់​ជំនួស​កញ្ចក់​ឆ្លាត​វៃ​ដូច​ជា​កញ្ចក់ Google Glass ដែល​ត្រូវ​គេ​ដក​ចេញពី​ការ​លក់​កាលពីដើម​ឆ្នាំ​២០១៥ ដោយសារ​តែ​គុណភាព​ពន្លឺ​អន់​ពេក។

លក្ខណសម្បត្តិ​របស់​ឡែ​ន​កែវភ្នែក​ឆ្លាត​វៃ​ជាង​កញ្ចក់​ឆ្លាត​វៃ គឺ​រូបភាព​ដោយ​ផ្ទាល់​ត្រូវ​ចូល​កាន់​គ្រាប់ភ្នែក​តាម​រយៈ​ឡែ​ន​នឹង​មានគុណ​ភាព​ពន្លឺ​ខ្ពស់​គ្រប់គ្រាន់​ឧបករណ៍​ដទៃ​ផ្សេង​ទៀត​ដែល​មាន​ក្រៅ​អេ​ក្រង់ ៕