ពិធីបុណ្យច្រត់ព្រះនង្គ័លមានមកតាំងពីបុរាណកាល ពិតមែនតែថា រឿងស្ដេចច្រត់ ព្រះនង្គ័លក្នុងសម័យនគរភ្នំ (ហ្វូណន) និងក្នុងសម័យនគរធំ (យសោធរបុរៈ) មិនឃើញ មានប្រាកដក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដី កត់ហេតុឯណានីមួយក៏ដោយ ក៏ត្រូវតែយល់ថា ទំនៀមទំលាប់ស្ដេចច្រត់ព្រះ នង្គ័លនោះធ្លាប់ មានមកហើយជាប្រាកដ ដោយមានភស្ដុតាង ជាក់ស្ដែងនៅក្នុងប្រវត្ដិសាស្ដ្រ និងច្បាប់ខ្មែរបុរាណជាគ្រឿងសំអាងខ្លះថា ពួកជនដែលបាន ស្ថាបនាប្រទេសកម្ពុជា ក្នុងជាន់ដើមនោះ គឺពពួកមនុស្សដែលចុះមក ពីប្រទេសឥណ្ឌាភាគ ខាងត្បូង ដូចយ៉ាង ព្រះបាទកោណ្ឌញរាជ (ចិន ហៅថា ហួន ទៀន) ជាបឋមក្សត្ររបស់ខ្មែរ និងព្រះបាទកោណ្ឌញ-ជយវរ្ម័ន ដែលជាក្សត្រ ល្បីព្រះនាមក្នុងសម័យនគរភ្នំ កាលដែលមកចុះ ស្ថាបនាឥស្សរភាពក្នុងប្រទេសនេះ មិនមែន មកតែខ្លួនទទេទេ បានទាំងនាំយកអារ្យធម៌គឺ លទ្ធិ ទំនៀម សាសនា និងវិជ្ជាផ្សេងៗ មក ប្រព្រឹត្ដប្រតិបត្ដិផ្សាយក្នុងប្រទេសនេះផង ទាល់តែប្រាកដកិត្ដិយសថា ខ្មែរជាឥណ្ឌាតូចនៅក្នុង ដែនសុវណ្ណភូមិនេះ ។
នេះប្រសិនបើគេព្យាយាមរួបរួមរឿងលទ្ធិ ទំនៀមក្នុងប្រទេសឥណ្ឌា មកប្រៀបធៀបនឹង លទ្ធិទំនៀមរបស់ខ្មែរ គង់តែឃើញ ត្រូវគ្នាជា ច្រើនអន្លើ ។ មានរូបមួយឈ្មោះពលទេព ឬហៅថា ពល រាម ជារូបលីនង្គ័ល គេសាងឡើងសំរាប់ បូជា ក្នុងពិធីច្រត់ព្រះនង្គ័ល រូបនេះគេសំគាល់ ឃើញ ថា សាងឡើងតាំងពីសម័យក្រុងនគរធំ ឬសាង មុននោះទៅទៀតក៏សឹងថាបាន ហើយក្នុង សម័យនោះគង់មានសាងឡើងជាច្រើន សព្វថ្ងៃ នេះគេឃើញមានរូប១ មាននៅហោព្រះបញ្ច ក្សេត្រ ក្នុងព្រះបរមរាជវាំង ជារូបសម្រិទិលី នង្គ័ល ឬចបកាប់មើលមិន ច្បាស់ រូប១ទៀតធ្វើ ដោយថ្មភក់ ជារូបលីនង្គ័ល មាននៅក្នុងសារ មន្ទីរភ្នំពេញ ដោយហេតុមានរូបនេះដែលជា ស្នាដៃរបស់ខ្មែរ សាង មាននៅក្នុងមណ្ឌលស្រុក ខ្មែរតាំងពីបុរាណកាល ដូច្នេះទើបនាំឱ្យយល់ថា ទំនៀម ច្រត់ព្រះនង្គ័ល គង់មានមកពីបុរាណ យ៉ាងតិចណាស់ក៏ត្រឹមសម័យក្រុងនគរធំដែរ ។
ចំពោះព្រះគោ ឬគោឧសភរាជ ក្នុងវេលា មុនច្រត់ព្រះនង្គ័ល៣ថ្ងៃគឺក្នុងពេលដែល ព្រាហ្មណ៍ធ្វើពិធី៣ថ្ងៃ ព្រះគោទាំងគូ និងព្រះ នង្គ័លនោះតាមទំនៀមពីដើមគេយកទៅតាំង ក្នុងរោងមួយ ដែលទើបសង់ថ្មីនៅក្នុងទីព្រះ ស្រែនោះ ដោយមានភ្នាក់ងារក្រុមព្រះស្រែ មើលថែរក្សាដាក់ស្មៅ ដាក់ទឹក ឱ្យព្រះគោស៊ី ផឹកឆ្អែតឆ្អន់រាល់ថ្ងៃ ក្នុងរវាង៣ថ្ងៃនោះ ហាម មិនឱ្យយកចេញទៅក្រៅទីព្រះស្រែ សម្ដេចឥសី ភទ្ទាធិបតីម៉ាំងថា ព្រះគោ និងព្រះនង្គ័លនេះ ធ្លាប់មានជារបស់ព្រះរាជទ្រព្យមកតាំងពីបុរាណកាល ទើបមកលើកលែង ក្នុងរជ្ជកាល ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ដោយលុបមិន ឱ្យមានក្រុមក្សត្រ និងមិនឱ្យមានគោព្រះរាជ ទ្រព្យឡើយ ដល់ពេលធ្វើព្រះរាជពិធី គេយកតែ នង្គ័លទៅតាំងនៅរោងពិធីទិសនិរតីរហូតដល់ សព្វឆ្នាំនេះ ការតាំងដូច្នេះ ដើម្បីឱ្យព្រះគោ និង ព្រះនង្គ័លចូលក្នុងពិធីរបស់ព្រាហ្មណ៍ផង ។
គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា “ព្រះគោ” ឬហៅថា “គោឧសភរាជ” ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយម បច្ចុប្បន្នគឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ ចុងទៅលើបន្ដិច ។ គោ២នឹមទៀត ដែលសំរាប់ ហែមុខហែក្រោយឃើញថា មិនទាន់កំណត់ លក្ខណៈតែតាមដែលធ្លាប់ប្រើមក ហើយឃើញ ច្រើនតែសម្បុរក្រហម។ ឯព្រះគោនោះវេលា ទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿងគឺ ពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់ កម្រាលសម្បុរ ក្រហមលើខ្នងផង ។
ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ ខ្មៅ កាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោល ព្រះនង្គ័លសំរាប់អ្នកតំណាងព្រះអង្គនោះ មាន លក្ខណៈពិសេសគឺធ្វើជារូបនាគ លាបថ្នាំពណ៌ លឿងបែបយ៉ាងពណ៌មាសនៅត្រង់ កនាគមាន ភូធ្វើពីរោមសត្វសម្បុរបែបភូទួន។ ទាក់ទិននឹងការផ្សងគោឧសភរាជគឺ ព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សង គោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹកអាហារ៧យ៉ាង ដែលភ្នាក់ងារ រៀប ដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺ គ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត ១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១ តុ ។
សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្ដ ប្រោះក្បាលព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោ ឧសភរាជ ទាំងពីរទៅឱ្យស៊ី ផឹក របស់ទាំង៧ យ៉ាង គឺដឹក ទៅជិតរបស់៧យ៉ាងស្រេចហើយ តែគោឧស ភរាជចូលចិត្ដស៊ី ផឹកអ្វី ក៏ស៊ីផឹកទៅ គេមិនបង្ខំ ឱ្យស៊ីផឹកចំពោះអាហារណា នីមួយៗទេ កាល ព្រះគោស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាង ព្រាហ្មណ៍ ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ រីឯ ទំនាយមិនជាការប្រាកដប៉ុន្មានទេ គឺថាបើព្រះ គោស៊ីអ្វី ក៏ទាយថា ក្នុងឆ្នាំនេះរបស់នោះសំបូរ ប្លែក តែបើស៊ី ស្មៅទាយថា នឹងកើតជម្ងឺគោ បើផឹកស្រា នឹងកើតមនុស្សពាល ចោរលួច ចោរប្លន់ជាច្រើន ។
លំដាប់នោះ ស្ដេចមាឃ និងមេហួចូលទៅ ថ្វាយបង្គំព្រះទេវរូបនៅក្នុងរោងមណ្ឌលទិស ខាងកើត “ជាទីតាំងព្រះកច្ចាយនទេវរូប” នោះពួកបារគូក៏ចូលផ្លុំស័ង្ខ ព្រះរាជគ្រូយកទឹកមន្ដ ប្រោះព្រំឱ្យអ្នកទាំងពីរ ព្រមទាំងឱ្យស័ព្ទសាធុ ការពរឱ្យបានប្រកបដោយសេរីសួស្ដីនូវសេចក្ដី សុខ មហាប្រសើររៀងទៅប៉ុណ្ណោះ ជាការ ស្រេចព្រះរាជពិធីច្រត់ព្រះនង្គ័លហើយ ៕
ចែករំលែកព័តមាននេះ