ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​​ ស្លា.ប់​35​នាក់ ​របួស​ជាង​200​នាក់

8 ឆ្នាំ មុន

ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​ភេរវកម្ម​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៣៥​នាក់ និង​របួស​ជាង​២០០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មីនា នៅ​ព្រ​លាន​យន្តហោះ ZAVENTEM ក្រុង​ព្រុ​ច​សែ​ល

ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​ភេរវកម្ម​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣៥​នាក់ និង​របួស​ជាង​២០០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មីនា នៅ​ព្រ​លាន​យន្តហោះ ZAVENTEM ក្រុង​ព្រុ​ច​សែ​ល និង​ក្នុង​ស្ថានីយ​មេត្រូ​មួយ​នៃ​ទីក្រុង​នេះ ។

ជនសង្ស័យ​ម្នាក់​ដែល​ជា​កម្មវត្ថុ​នៃ​ការ​តាម​រក​ចាប់ខ្លួន​ត្រូវ​បាន​គេ​ឃើញ​គេចខ្លួន​ចេញពី​ព្រ​លាន​យន្តហោះ ។ ប៉ូលិស​បាន​ចេញផ្សាយ​រូប​របស់​ជន​នេះ ដែល​ស្លៀកពាក់​ពណ៌​ស និង​ពាក់មួក ដែល​គេ​ឃើញ​កំពុង​រុញ​រទេះ​ដាក់​អីវ៉ាន់​នៅ​ព្រ​លាន​យន្តហោះ ហើយ​ស្នើ​ដល់​សាធារណជន​ឱ្យ​ជួយ​រាយការណ៍​រាល់​ព័ត៌មាន​ដែល​អាច​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​​ជន​នេះ ។ រូបភាព​ជនសង្ស័យ​ទាញ​យក​ពី​កាមេរ៉ា​ត្រួតពិនិត្យ​ដែល​តាម​រូបភាព​ដែល​កាមេរ៉ា​នេះ​ចាប់​បាន​គេ​ឃើញ​ជនសង្ស័យ​២​នាក់​ទៀត ដែល​តាម​រដ្ឋ​អាជ្ញា​សហព័ន្ធ​បែ​ល​ហ្ស៊ិ​កថា ជន​ទាំង​២​នាក់​នោះ ក្រោយមក​បាន​ដុត​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​ពួក​គេ​ឱ្យ​ផ្ទុះ ក្នុង​បរិវេណ​ព្រ​លាន​យន្តហោះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​១០​នាក់ ។

នៅ​ស្ថានីយ​មេត្រូ MAELBEEK ដែល​ស្ថិត​នៅ​ជិត​ទីស្នាក់ការ​បណ្តា​ស្ថាប័ន​អឺរ៉ុប​តុល្យការ​អ្នក​ស្លាប់ បើ​តាម​អាជ្ញាធរ​ថា​មាន​២០​នាក់​។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​និយាយ​ថា ការ​វាយ​ប្រហារ​​នៅ​ស្ថានីយ​មេត្រូ​នេះ​ក៏​ជា​ការ​វាយប្រហារ​អត្តឃាត​ដែរ ។

ការ​វាយប្រហារ​ភេរវកម្ម​ទាំងនេះ​ដែល​ធ្វើ​ឡើង​ហាក់ដូចជា​មានការ​សម្របសម្រួល​គ្នា​កើតឡើង​៤​ថ្ងៃក្រោយ​ការ​ចាប់ខ្លួន​ជន​ឈ្មោះ SALAH ABDESLAM នៅ​តំបន់​ក្រុង​ព្រុ​ច​សែ​ល ។ ជន​នេះ​សង្ស័យ​ជា​អ្នក​ដើរតួ​នាទី​មួយ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១៣ វិច្ឆិកា នៅ​ក្រុងប៉ារីស និង SAINT DENIS ប្រទេស​បារាំង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣០​​នាក់ ប្រកាស​ទ​ទួ​​ល​ខុស​ត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែរ ។

រដ្ឋ​អាជ្ញា​សហព័ន្ធ​បែ​ល​ហ្ស៊ិ​ក លោក FREDERIC VAN LEEUW ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា ក្នុង​ដំណាក់កាល​នេះ​គេ​មិន​ទាន់​អាច​និយាយ​ពី​ការ​ទាក់ទង​គ្នា​រវាង​ការ​វាយប្រហារ​នៅ​ក្រុង​ព្រុ​ច​សែ​ល និង​ការ​វាយប្រហារ​នៅ​ក្រុងប៉ារីស​ឡើយ ។ លោក​បន្ត​ថា រូបថត​ជនសង្ស័យ​៣​នាក់​សុទ្ធតែ​បុរស​ថត​បាន​នៅ​ព្រ​លាន​យន្តហោះ ZAVENTEM ។ ក្នុង​ចំណោម​ជន​ទាំង​៣​នាក់ ២​នាក់​ហាក់ដូចជា​អ្នកធ្វើការ​វាយប្រហារ​អត្តឃាត ។ ចំណែក​ជន​ទី​៣ ស្លៀកពាក់​ពណ៌​ស និង​ពាក់មួក កំពុង​តាម​រុករក​យ៉ាង​សកម្ម រួច​ការ​ឆែកឆេរ​នានា​កំពុង​ធ្វើ ។ ក្រោយមក​គ្រាប់បែក​មួយ​គ្រាប់ និង​ទង់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រូវ​បាន​រក​ឃើញ​ក្នុងផ្ទះ​ល្វែង​មួយ​នា​ក្រុង​ព្រុ​ច​សែ​ល ។

យោង​តាម​សារព័ត៌មាន​ថា ជនសង្ស័យ​ទី​៣ ត្រូវ​បាន​គេ​ឃើញ​គេច​ចេញពី​ព្រ​លាន​យន្តហោះ ដែល​នៅ​ទីនោះ​កាំភ្លើង​វាយលុក​ធុន AK មួយ​ដើម និង​ខ្សែ​ក្រ​វ៉ា​ត់​មាន​គ្រឿងផ្ទុះ​មួយ​ត្រូវ​បាន​រក​ឃើញ​មិន​ទាន់​ផ្ទុះ​នៅ​ជិត​សាកសព​ជន​អត្តឃាត​ម្នាក់ ។

កាលពី​ថ្ងៃ​ទី​២១ មីនា កន្លង​មកនេះ ប៉ូលិស​បែ​ល​ហ្ស៊ិ​កបាន​ចេញ​សេចក្តី​ប្រកាស​ពី​ការ​តាម​រក​ចាប់ខ្លួន​ជន​ឈ្មោះ NAJIM LAACHRAOUI ដែល​ធ្លាប់​ត្រូវ​ត្រួតពិនិត្យ​ក្រោម​អត្តសញ្ញាណ​ក្លែងក្លាយ​កាលពី​ថ្ងៃ​ទី​៩ កញ្ញា នៅ​ព្រំដែន​អូ​ទ្រី​ស​-​ហុង​គ្រី​រួម​ជាមួយ​ជន​ឈ្មោះ SALAH ABDESLAM ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​និយាយ​ថា ពួក​ទាហាន​កាលី​ហ្វា​ត​ដែល​មាន​ខ្សែ​ក្រ​វ៉ា​ត់​ភ្ជាប់​គ្រឿងផ្ទុះ គ្រាប់បែក និង​កាំភ្លើងយន្ត​បាន​ធ្វើការ​វាយប្រហារ​លើ​គោលដៅ​ដែល​កំណត់​ទុក​ច្បាស់​នៅ​រដ្ឋធានី​បែ​ល​ហ្ស៊ិ​ក គឺ​នៅ​ព្រ​លាន​យន្តហោះ ZAVENTEM ក្រុង​ព្រុ​ច​សែ​ល និង​ក្នុង​ស្ថានីយ​មេត្រូ​ដើម្បី​សម្លាប់​ពួក​មារ​ឱ្យ​ច្រើន​បំផុត ។ យើង​សន្យា​ធ្វើ​ឱ្យ​បណ្តា​រដ្ឋ​ជា​មារ​សត្រូវ ដែល​ចងសម្ព័ន្ធភាព​ប្រឆាំង​រដ្ឋ​អ៊ិ​ស្លា​ម​ជួប​ប្រទះ​នឹង​បណ្តា​ទិវា​យ៉ាង​ខ្មៅ​បំផុត​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ឈ្លានពាន​របស់​ពួក​គេ​ប្រឆាំង​រដ្ឋ​យើង ។

ក្នុង​ចំណោម​អ្នក​របួស​មាន​ជនជាតិ​បារាំង​យ៉ាងតិច​៨​នាក់ ក្នុង​នោះ​៣​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។ ជនជាតិ​អា​មេ​រិ​ក អេ​ស្ប៉ា​ញ និង​ស៊ុ​យ​អែ​ត​ក៏​មាន​រង​របួស​ដែរ ។

រដ្ឋាភិបាល​បែ​ល​ហ្ស៊ិ​ក​ប្រកាស​ពី​ការ​កាន់ទុក្ខ​ជាតិ​រយៈពេល​៣​ថ្ងៃ ។ រួច​នៅ​ប្រទេស​បារាំង​ក្រសួងមហាផ្ទៃ​ប្រកាស​ពី​ការ​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​តម្រួត​១.៦០០​នាក់​ថែម​ទៀត ៕