រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដោយសារតែវក់ល្បែងស៊ីសងក្នុងកាស៊ីណូពេក បានធ្វើសកម្មភាពលួចម៉ូតូរបស់មិត្តភក្តិខ្លួនចំនួន២គ្រឿងយកទៅដាក់បញ្ចាំ ហើយត្រូវម្ចាស់ម៉ូតូប្តឹងនគរបាលឱ្យចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២២ មីនា ២០១៦ ។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះខៃ ដារ៉ាវុធ អាយុ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ។ ជនសង្ស័យបានសារភាពថា ម៉ូតូដែលលួចពីមិត្តភក្តិមួយគ្រឿងម៉ាកវ៉េវ និងមួយទៀតម៉ាកហុងដាឌ្រីមC 125 ដោយ១គ្រឿងបានយកទៅដាក់បញ្ចាំនៅផ្ទះហ៊ី ទូច ម្តុំឃ្លាំងរំសេវ និង១គ្រឿងទៀតបញ្ចាំនៅកន្លែងគ្នា បានប្រាក់សរុប៥២០ដុល្លារយកទៅលេងល្បែងនៅកាស៊ីណូអស់ ។
ចែករំលែកព័តមាននេះ