រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងមុននេះបន្តិចថា ខណៈពេលនេះ មានប្រជាពលរដ្ឋជាង៧០នាក់ តំណាងឱ្យ៦៥គ្រួសារដែលមកពីភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានមកដល់មុខរដ្ឋសភា នៅរសៀលថ្ងៃទី១៤ មីនា ២០១៦ នេះ ដើម្បីយកញត្តិដាក់ជូនរដ្ឋសភាមេត្តាជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តកំពង់ស្ពឺ ឱ្យដោះលែងស្ត្រី២នាក់ដែលជាតំណាងពួកគាត់ មាន ១-ឈ្មោះ យូ រ៉ន និង២-ឈ្មោះ អ៊ិត រុំ ដែលអាជ្ញាធរបានចាប់ខ្លួនកាលពីថ្ងៃទី១១ មីនា ២០១៦ ។
ពួកគាត់បានអះអាងថា ជុំវិញករណីអាជ្ញាធរចាប់ខ្លួនស្ត្រីទាំង២នាក់ខាងលើនេះ ក្រោយពីពួកគាត់ទាំង៦៥គ្រួសារបាននាំគ្នាធ្វើការតវ៉ាជាមួយអាជ្ញាមូលដ្ឋានរឿងដីចំនួន៣៥០ហិកតា ដែលអាជ្ញាធរភូមិឃុបឃិតគ្នាយកទៅលក់ឱ្យក្រុមឈ្មួញនាពេលកន្លងមក ៕
ចែករំលែកព័តមាននេះ