ស្រវឹងស្រាចុះរាវគ្រំក្នុងទន្លេ លង់ទឹកស្លា.ប់
ខេត្តកណ្តាល៖ បុរសម្នាក់ធ្វើជាកម្មករឡឥដ្ឋបាន5ខែ ស្រវឹងស្រាចុះរាវគ្រំក្នុងទន្លេមេគង្គជាមួយក្មេងៗ បានលង់ទឹកស្លា.ប់ លុះនៅព្រឹកថ្ងៃទី០២ មីនា ទើបអណ្តែតឡើងមកលើទឹក ។
ខេត្តកណ្តាល៖ បុរសម្នាក់ធ្វើជាកម្មករឡឥដ្ឋបាន5ខែ ស្រវឹងស្រាចុះរាវគ្រំក្នុងទន្លេមេគង្គជាមួយក្មេងៗ បានលង់ទឹកស្លា.ប់ លុះនៅព្រឹកថ្ងៃទី០២ មីនា ទើបអណ្តែតឡើងមកលើទឹក ។
ខេត្តកណ្តាល៖ បុរសម្នាក់ធ្វើជាកម្មករឡឥដ្ឋបាន5ខែ ស្រវឹងស្រាចុះរាវគ្រំក្នុងទន្លេមេគង្គជាមួយក្មេងៗ បានលង់ទឹកស្លាប់ លុះនៅព្រឹកថ្ងៃទី០២ មីនា ទើបអណ្តែតឡើងមកលើទឹក ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ កម្ភៈ នៅចំណុចទន្លេមេគង្គ ក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ។ ជនរងគ្រោះឈ្មោះ ប៉ុន សិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជាកម្មករឡឥដ្ឋ សព្វថ្ងៃរស់នៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា រយៈពេល៥ខែមកហើយ ជនរងគ្រោះបានមកធ្វើជាកម្មករឡឥដ្ឋឲ្យឈ្មោះ គ្រី ទ្រី នៅភូមិ ឃុំកើតហេតុ ។លុះនៅថ្ងៃទី២៩ កុម្ភៈ ២០១៦ វេលាម៉ោង១២ ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយចុះទៅរាវរកគ្រំនៅក្នុងទន្លេមេគង្គខាងលិចឡឥដ្ឋជាមួយក្មេងៗជាច្រើននាក់ ហើយជនរងគ្រោះបានចុះទៅក្នុងទឹកជ្រៅហើយមិនឃើញងើបមកវិញ ពេលនោះក្មេងៗ បានមកប្រាប់ថៅកែឡឥដ្ឋឲ្យមកជួយរាវរកតែរកមិនឃើញ រហូតដល់ថ្ងៃ ទី០២ មីនា វេលាម៉ោង៦ព្រឹក ទើបឃើញសពអណ្តែតទឹកទន្លេមេគង្គ នៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល បន្ទាប់មកសមត្ថកិច្ចនគរបាល បានចុះពិនិត្យនឹងមានការចូលរួមពីគ្រូពេទ្យប្រឹក្សាឃុំ មេភូមិ និងក្រុមគ្រួសារសព ដោយពុំមានឃើញស្នាកស្នាមអ្វីគួឱ្យកត់សំគាល់នោះឡើយ ហើយបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ