* បើនិយាយចំៗពេក គេថាយើងនិយាយតែពីរឿងអាក្រក់… និយាយតែពីរឿងអសកម្ម… និយាយតែពីរឿងស្អុយ… និយាយតែរឿងស្អុយ… និយាយតែពីរឿងពុករលួយ… ។ល។ ម៉េចមិននិយាយពីរឿងល្អផង? ម៉េចមិននិយាយពីស្នាដៃ ពីគុណសម្បត្តិនៃការងារផង?
* ត្រឹមត្រូវហើយ អារឿងអាក្រក់ បើមិននិយាយប្រាកដជាក្លាយជាទម្លាប់អាក្រក់ កែលែងបាន ។ មន្ត្រីខ្លះ ធ្វើរឿងល្អយកស្នាដៃ យកគុណសម្បត្តិមួយភ្លែតប៉ុណ្ណោះ រួចធ្វើរឿងអាក្រក់ដដែល ។ រឿងអាក្រក់ហ្នឹងហើយ វាជះឥទ្ធិពលដល់អារម្មណ៍ប្រជានុរាស្ត្រទាំងឡាយ ។
*អាជីវកររកស៊ីដឹកទំនិញនិយាយថា ពេលមកដល់ជញ្ជីងថ្លឹងទម្ងន់ ទោះបីទម្ងន់នោះមិនលើសចំណុះ ក៏ត្រូវតែចេញសោហ៊ុយថ្លឹង ខ្លះៗដែរ ។ ជួយខ្លះម៉ោ តាមចិត្តស្ម័គ្រ ។ ដល់មានចិត្តចង់បានបែបនេះ ធ្វើឱ្យអាជីវកររកស៊ីដឹកទំនិញ លាន់មាត់ថា ការដាក់ជញ្ជីងច្រើនពេក បានក្លាយជាកុងត្រូលជជុះ… ស៊ីធំជាងកុងត្រូលជជុះមនុស្សទៅទៀត ។ ស៊ីយ៉ាងត្រជាក់ល្ហឹម ។
ចែករំលែកព័តមាននេះ