ដូចសម្រែករាជសីហ៍
អនុសាស្ត្រសម្តេចតេជោប្រៀបដូចសម្រែករាជសីហ៍ ស្រែកចំណុចណា ទីនោះរាបស្អាតល្អណាស់រញ្ជួយធរណី…។ ជាក់ស្តែងបំផុត…ថ្មីៗបំផុត…
អនុសាស្ត្រសម្តេចតេជោប្រៀបដូចសម្រែករាជសីហ៍ ស្រែកចំណុចណា ទីនោះរាបស្អាតល្អណាស់រញ្ជួយធរណី…។ ជាក់ស្តែងបំផុត…ថ្មីៗបំផុត…
អនុសាស្ត្រសម្តេចតេជោប្រៀបដូចសម្រែករាជសីហ៍ ស្រែកចំណុចណា ទីនោះរាបស្អាតល្អណាស់រញ្ជួយធរណី…។
ជាក់ស្តែងបំផុត…ថ្មីៗបំផុត…សម្តេចតេជោប្រកាសបិទច្រកទ្វារព្រំដែនខេត្តត្បូងឃ្មុំជាមួយប្រទេសវៀតណាមរឿងឈ្មួញមានឥទ្ធិពលនាំឈើចេញ ។ គ្រាន់តែប្រកូកប្រកាសភ្លាម សមត្ថកិច្ចចម្រុះចុះប្រចាំការព្រោងព្រាតទាំងយប់ ទាំងថ្ងៃ ចាំក្របួចរថយន្តណាដែលថ្លើមពាសមេឃនាំឈើចេញទៅស្រុកយួន ។
ប្រកាសប៉ុណ្ណឹងហើយ ទោះជាឈ្មួញនោះមានថ្លើមពាសមេឃបែបណាក៏ដោយ…អត់ហ៊ានក្អកឡើយ ។ មហាអំណាចនៃសមត្ថកិច្ចចម្រុះបានទៅប្រចាំការកក្រើកព្រៃឈើ…កក្រើកដីបែបនេះ មិនខុសពីទៅត្រួតពិនិត្យមើលខ្យល់ឡើយ ។
ចៅហ្វាយខេត្តត្បូងឃ្មុំក៏ដូចចៅហ្វាយស្រុកមេមត់ ដែលទល់ភ្នែកមើលរថយន្តឈ្មួញឧកញ៉ាដឹកឈើរាប់ឆ្នាំកន្លងមក ពេលនេះទោះបីមិនគ្រប់ទឹក ឬហួសពីគ្រប់ទឹកក៏ដោយ ក៏គួរខ្លាចធ្លាក់បុណ្យ ធ្លាក់ស័ក្តិដែរ…។
ប៉ុន្មានថ្ងៃនេះអាជ្ញាធរមានសមត្ថកិច្ចរាប់មិនអស់ស្ថាប័នទេ បានទៅឆែកឃ្លាំងយក្សរបស់ឈ្មួញល្បីឈ្មោះ២នាក់នៅជិតព្រំដែនក្នុងខេត្តត្បូងឃ្មុំរកឃើញឈើមហាសាលក្នុងឃ្លាំងមួយ ។
ពិតជាអស្ចារ្យមែន ! តើដែលមានអ្នកមានអំណាចណាហ៊ានទៅជិតឃ្លាំងឈើដែលជាកាកសំណល់ចុងក្រោយនេះទេ ?
អត់ទេ…អត់មានដែលទេ !! នេះពិតជាសម្រែករាជសីហ៍មែន…សូមឱ្យសម្រែករាជសីហ៍មានហូរហែបន្តទៀត…
អាឡេវ
ចែករំលែកព័តមាននេះ