«Parrot Disco»យន្តហោះ Drone ជំនាន់ថ្មី
Disco គឺជាគម្រោងដែលគួរឱ្យចាប់ អារម្មណ៍ ពោលគឺវាលឿន ឆ្លាតវៃ និងជាប្រភេទយន្តហោះ Drone មានទម្ងន់ស្រាលជាមួយនឹងរយៈពេលហោះហើរលើអាកាស៤៥នាទី ។ នេះគឺជា Drone ដំបូងគេដែលត្រូវបានរចនា
Disco គឺជាគម្រោងដែលគួរឱ្យចាប់ អារម្មណ៍ ពោលគឺវាលឿន ឆ្លាតវៃ និងជាប្រភេទយន្តហោះ Drone មានទម្ងន់ស្រាលជាមួយនឹងរយៈពេលហោះហើរលើអាកាស៤៥នាទី ។ នេះគឺជា Drone ដំបូងគេដែលត្រូវបានរចនា
Disco គឺជាគម្រោងដែលគួរឱ្យចាប់ អារម្មណ៍ ពោលគឺវាលឿន ឆ្លាតវៃ និងជាប្រភេទយន្តហោះ Drone មានទម្ងន់ស្រាលជាមួយនឹងរយៈពេលហោះហើរលើអាកាស៤៥នាទី ។ នេះគឺជា Drone ដំបូងគេដែលត្រូវបានរចនាឱ្យមានរាងជាស្លាបសត្វ ។ ដូចបង្ហាញក្នុងរូប Drone ជំនាន់ថ្មីនេះភ្ជាប់ទៅកាន់ប្រព័ន្ធអេកូឡូស៊ី Parrot តាមរយៈ Wi-Fi ហើយអតិថិជនទាំងអស់អាចបញ្ជាវាដោយឧបករណ៍ Skycontroller ឬតាមរយៈកម្មវិធី Flight Plan ដោយមានប្រព័ន្ធ GPS បង្កប់រួចជាស្រេច ។
Drone ដែលមានរូបរាងដូចសត្វនេះត្រូវបានបង្ហាញក្នុងព្រឹតិ្តការណ៍ CES ២០១៦ ដែលទើបតែបញ្ចប់កាលពីពេល ថ្មីៗនេះ ហើយថែមទាំងទាញចំណាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា។ ត្រង់ច្រមុះខាងមុខរបស់វាបំពាក់កាមេរ៉ាកម្រិត FullHD កម្រិតភ្លឺច្បាស់ដល់ទៅ១០៨០ភិចស៊ែល ។ វាងាយស្រួលក្នុងការបញ្ជាឱ្យចុះចត និងឡើងអាកាស ។ នេះគឺជាគម្រោងបង្កើតដំបូងខណៈពេលវាមិនជួបប្រទះបញ្ហាអ្វីនោះទេក្រោយសាកល្បង ហើយវានឹងត្រូវផលិតជាទ្រង់ទ្រាយធំនៅឆ្នាំក្រោយខណៈពេលតម្លៃមិនត្រូវបានឱ្យដឹងនោះទេ ។
លក្ខណៈពិសេសរបស់យន្តហោះ Drone ឈ្មោះថា Disco ៖
-កាមេរ៉ាត្រង់ច្រមុះមុខកម្រិត FullHD ។
-អាចថតវីដេអូពីសកម្មភាព ផ្សេងៗបាន ។
-ទម្ងន់ស្រាល និងរចនាមានភាពរឹងមាំងាយស្រួលហោះសំកាងលើអាកាស ។
-ចុះចត និងឡើងអាកាសដោយស្វ័យប្រវត្តិដោយបន្ទះ Sensor បង្កប់ក្នុងយន្តហោះ ។
-រយៈពេលហោះហើរ៤៥នាទី ។
-ប្រព័ន្ធតាមដាន GPS ។
-ស្លាបយន្តហោះអាចផ្តាច់ចេញបានងាយស្រួលទុកដាក់ ៕
ចែករំលែកព័តមាននេះ