ខេត្តបន្ទាយមានជ័យ ៖ សង្ស័យប្រុស-ស្រី៦នាក់ ត្រូវកម្លាំងប៉េអឹមឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៣១ ធ្នូ ២០១៥ នេះ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ខាងលើ ១-ឈ្មោះឃាន គឹមសួរ ភេទស្រី អាយុ២១ឆ្នាំ ២-ឈ្មោះលី លីន ភេទប្រុស អាយុ២៩ឆ្នាំ ៣-ឈ្មោះចិន ជឿត ភេទស្រី អាយុ៤៧ឆ្នាំ ៤-ឈ្មោះជិន សុភាព ភេទស្រី អាយុ៤៧ឆ្នាំ ៥-ឈ្មោះស្រី ភាព ភេទស្រីអាយុ៤០ឆ្នាំ ៦-ឈ្មោះជា ជុក ភេទប្រុស អាយុ៣៦ឆ្នាំ ជនសង្ស័យទាំង៦នាក់ រស់នៅក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ឯក សរ ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា នៅពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងបានស្រាវជ្រាវរកមុខសញ្ញាឃើញកំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀន និងវត្ថុតាងប្រភេទមេតំហ្វេតាមីន២គ្រាប់ នៅវេលាម៉ោង១រសៀលថ្ងៃទី២៥ ធ្នូ ២០១៥ កន្លងមក ស្ថិតនៅចំណុចស្ថានីយរថភ្លើងចាស់ ក្នុងភូមិសែសិន សង្កាត់អូររំបិល ក្រុងសិរីសោភ័ណ ។
ចែករំលែកព័តមាននេះ