បានទេលោកម្ចាស់…
តួនាទី ឋានៈ ជាមួយស័ក្តិលើស្មា បានមកដោយសមត្ថភាព… ដោយកិត្តិយស… ដោយការខិតខំអស់ពីកម្លាំងកាយចិត្ត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ។ ប៉ុន្តែខ្លះក៏បានមកដោយខ្សែ វល្លិយោងក៏មានដែរ…
តួនាទី ឋានៈ ជាមួយស័ក្តិលើស្មា បានមកដោយសមត្ថភាព… ដោយកិត្តិយស… ដោយការខិតខំអស់ពីកម្លាំងកាយចិត្ត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ។ ប៉ុន្តែខ្លះក៏បានមកដោយខ្សែ វល្លិយោងក៏មានដែរ…
តួនាទី ឋានៈ ជាមួយស័ក្តិលើស្មា បានមកដោយសមត្ថភាព… ដោយកិត្តិយស… ដោយការខិតខំអស់ពីកម្លាំងកាយចិត្ត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ។ ប៉ុន្តែខ្លះក៏បានមកដោយខ្សែ វល្លិយោងក៏មានដែរ… ។
កងកម្លាំង សមត្ថកិច្ចប្រដាប់អាវុធ ដែលមានភារកិច្ចបង្ក្រាប… ពិតជាខិតខំមែនហើយ ទាំងយប់ទាំងថ្ងៃ… ខ្លះរកដេកពួនពេញភ្នែកអត់បានទេ ព្រោះចោរធ្វើទុក្ខបុកម្នេញពេក… ពេលខ្លះសមត្ថកិច្ចឯណាទៅឈ្នះចោរប្លន់នោះ ? ពេលខ្លះក្រុមចោរប្លន់ហាក់ដូចជាខ្លាំង… ឆ្លាតជាងសមត្ថកិច្ច… ។ ទោះបីសមត្ថកិច្ចខិតខំការពារសន្តិសុខក្តី… ក៏ចោរឆ្លៀតធ្វើសកម្មភាពប្លន់ប្រដាប់អាវុធពេលខ្លះបានដោយសុវត្ថិភាពដែរ ។
មានខណ្ឌ និងខេត្តខ្លះ… ប៉ូលិសក្រោមឱវាទអស់ទឹកចិត្តធ្វើការ… មិនមានប៉ូលិសតាមគោលដៅ… កូនចៅចេញរកស៊ីក្រៅអស់ ព្រោះមេគិតតែពីផ្ទាល់ខ្លួន… ដល់ពេល
មានចោរប្លន់… ប្លន់បានដោយសុវត្ថិភាព ទៅហោង…
តើមេសមត្ថកិច្ចខណ្ឌណា ? ខេត្តណា ? គួរតែពិនិត្យឡើងវិញ… រៀបរយឡើងវិញ…
តាមការកត់សម្គាល់… មេប៉ូលិសខេត្តខ្លះ អត់សហការជាមួយអ្នកកាសែតទេ… ឃើញមុខអ្នកកាសែត ដូចមានបន្លាក្នុងកែវភ្នែក… សង្ស័យថា អ្នកកាសែតធ្វើឱ្យគាត់បាត់បង់ផលប្រយោជន៍… បាត់បង់បំណងរបស់គាត់… ដល់គិតតែពីផលពេកទៅ… កើតមានអបាយមុខ… ល្បែងស៊ីសង… ចោរលួច ចោរប្លន់ ។ល។ ហូរហែទៅហោង…។
មិននិយាយចំពេកទេ… កុំឱ្យកាន់តែចាត់ទុកអ្នកកាសែតជាសត្រូវ… គ្រាន់តែថា បើមានអីចឹងមែនហើយ… គួរលះបង់គំនិតទុទ្ទិដ្ឋិនេះចោលផង… បានទេលោកម្ចាស់…ហេ ! ហេ !
អាឡេវ
ចែករំលែកព័តមាននេះ