ហុតទឹកសម្លឹងកាក…
វិថីចោមចៅ ហៅផ្លូវវេងស្រេង ពីដើមមកតូចចង្អៀត សម្រាប់រថយន្តមួយទៅមួយមកប៉ុណ្ណោះ ជាពិសេស ជាផ្លូវសម្រាប់រថយន្តធុនធំ ធុនដឹកជញ្ជូន ឬធុនយក្សធ្វើដំណើរ ។ ពីមុនមក ផ្លូវនេះ
វិថីចោមចៅ ហៅផ្លូវវេងស្រេង ពីដើមមកតូចចង្អៀត សម្រាប់រថយន្តមួយទៅមួយមកប៉ុណ្ណោះ ជាពិសេស ជាផ្លូវសម្រាប់រថយន្តធុនធំ ធុនដឹកជញ្ជូន ឬធុនយក្សធ្វើដំណើរ ។ ពីមុនមក ផ្លូវនេះ
វិថីចោមចៅ ហៅផ្លូវវេងស្រេង ពីដើមមកតូចចង្អៀត សម្រាប់រថយន្តមួយទៅមួយមកប៉ុណ្ណោះ ជាពិសេស ជាផ្លូវសម្រាប់រថយន្តធុនធំ ធុនដឹកជញ្ជូន ឬធុនយក្សធ្វើដំណើរ ។
ពីមុនមក ផ្លូវនេះ បើនិយាយពីចរាចរណ៍សែនមហាស្ទះ… បើថ្ងៃណាមានបាតុកម្មរោងចក្រទៀត… បិតាស្ទះ… ស្ទះអីស្ទះទៅ… ក្រុមហ៊ុនដឹងតែពីប្រមូលប្រាក់ដាក់បាវ… ។ គេមិនយកប្រាក់ពីរថយន្តតូចៗទេ… គេយកតែអាធំៗ… ។
ឈានចូលមកដល់ខែធ្នូ ភ្លាម វិថីចោមចៅបានស្ថាបនាថ្មីរួចរាល់ហើយ… ជាផ្លូវធំរឹងមាំ ។ តាមការអួតអាងជាវិថីទៅមក លែងស្ទះចរាចរណ៍ហើយ… ធំស្អាតខ្នាតអន្តរជាតិរបស់គេមែន ។
ប៉ុន្តែគួរឱ្យកត់សម្គាល់មែន… គួរឱ្យផ្ទុះប្រតិកម្មមែន! ឈានចូលថ្ងៃទី១ ធ្នូ ស្រាប់តែចាប់ផ្តើមយកប្រាក់ពីរថយន្តធុនតូច… ចតតម្រង់ជួរគ្នាបង់ប្រាក់យ៉ាងភ្ញាក់ផ្អើល ទើបអាចមានសិទ្ធិបើកបរលើផ្លូវថ្មីនេះបាន ។ គ្មានអ្នកណាដឹង រឿងកំណត់ថ្ងៃបង់ប្រាក់ទេ… ស្ងាត់ៗប្រមូលប្រាក់ច្រកបាវ… សម្រាប់រថយន្តធំៗ ដឹកជញ្ជូនគេបង់ធម្មតា… ប៉ុន្តែអាក្តាមតូចៗបង់ស្អីនឹងគេដែរ ?
គួរដឹងថា នៅតាមដងវិថីចោមចៅនេះ មានសង្កាត់២ គឺសង្កាត់ស្ទឹងមានជ័យ និងសង្កាត់ចោមចៅ ។ ជាតំបន់ដែលមានអ្នករស់នៅរាប់ម៉ឺន រាប់សែនគ្រួសារ ។ មានរថយន្តធុនតូច ចេញចូលផ្ទះសម្បែង ព្រោះពួកគេជាមន្ត្រីរាជការ ជាបុគ្គលិកក្រុមហ៊ុន យ៉ាងហោចមួយថ្ងៃ ៤ដងដែរ ទៅមកធ្វើការ ។ បើអ្នកទាំងនោះ ដឹងតែពីបង់ប្រាក់ច្បាស់ជាទៅមិនរួចទេ… ម្ចាស់ថ្លៃ!
ប្រសិនបើរថយន្តតូចបើកបរឆ្លងកាត់ទៅឆ្ងាយ គួរតែបង់ប្រាក់ដូចជាគ្មានបញ្ហា ។ ប៉ុន្តែបើគេបើកបរចេញចូលឆ្ពោះទៅផ្ទះ ដែលនៅក្នុងតំបន់នោះ មិនគួរយកទេ… ប្រសិនបើធ្វើមិនបានទេ… ការផ្ទុះប្រតិកម្ម ប្រាកដជាជះឥទ្ធិពលដល់នយោបាយរបស់បក្សកាន់អំណាចយ៉ាងពិតប្រាកដ ។
សាងសង់មិនទាន់បាត់ក្តៅផង… ប្រមូលប្រាក់ដាក់បាវទៅហើយ… អីប្រញាប់ម្ល៉េះ? ឬមួយអាណាខឹងអីខឹងទៅ… ប្រតិកម្មអីប្រតិកម្មទៅ…!
បើប្រញាប់ស្រង់ដើមយ៉ាងនេះ មតិនានានិយាយថា… មិនខុសពី «ហុតទឹក សម្លឹងកាក» ឡើយ ។
អាឡេវ
ចែករំលែកព័តមាននេះ