នាយកប្រតិបតិ្តប្រចាំក្រុមហ៊ុន Nokia អះអាងថា ស្មាតហ្វូន Nokia C1 ត្រូវគេរំពឹងថានឹងក្លាយជាផលិតផលស៊េរីដំបូង ស្ថិតក្រោមឡូហ្គោ របស់ក្រុមហ៊ុនក្រោយពីប៉ុន្មានឆ្នាំមុនក្រុមហ៊ុនហ្វាំងឡង់នេះលក់អាជីវកម្មទូរស័ព្ទទៅឱ្យ Microsoft ។ ទូរស័ព្ទ Nokia C1 នឹងបង្ហាញរូបរាងនៅឆ្នាំ២០១៦ ។
ជាមួយនឹងរូបរាងថ្មីសន្លាងរួមបញ្ចូលទាំងបច្ចេកវិទ្យាចុងក្រោយគេ ផលិតផល Nokia C1 នេះមានទំហំ៥អុីង ។ កាមេរ៉ាមុខ ៥មេហ្គាភិចស៊ែល កាមេរ៉ាក្រោយ ៨ មេហ្គាភិចស៊ែល និងទំហំ RAM ២ជី ។ ក្រៅពីនេះវាប្រើប្រាស់ថ្មដែលមិនអាចដោះបាន និងមានពណ៌ស ផ្កាឈូក និងពណ៌ប្រផេះ ខណៈតម្លៃរបស់វាក្រុមហ៊ុនមិនបានបង្ហើបឱ្យដឹងនោះទេ ។
តាមរយៈការបញ្ចេញទូរស័ព្ទនេះបណ្តាអ្នកវិភាគមួយចំនួនលើកឡើងថា តើវាជាយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុន ឬមួយជាការស្រោចស្រង់កេរ្តិ៍ឈ្មោះឡើងវិញ ក្រោយពីលក់ទៅឱ្យក្រុមហ៊ុន Microsoft ៕
ចែករំលែកព័តមាននេះ