លោក កឹម សុខា អនុប្រធានបក្សសង្គ្រោះជាតិបានវិលវិញហើយ អាចដឹកនាំតំណាងរាស្ត្រ ក្នុងបក្សរបស់លោកបានហើយ ។ កន្លងមកតំណាងរាស្ត្របក្សសង្គ្រោះជាតិបានធ្វើពហិកាមិនចូលប្រជុំសភា… ដោយសំអាងថា បាត់មេបាត់កោយ… បាត់ក្បាល… សល់តែកន្ទុយ… ។
ដូច្នេះពេលនេះ… ក្បាលបានមកវិញហើយ… អាចយកកន្ទុយមកតភ្ជាប់វិញបានហើយ… ក្បាលអាចដឹកនាំរាងកាយទាំងមូលចូលសភាបានហើយ… កាលណាមិនចូលប្រជុំ… មិនធ្វើការ… ដាច់ខែបើកលុយ ពិតជាខាតផលប្រយោជន៍ជាតិច្រើនណាស់ ។
តាមពិតទៅលោក កឹម សុខា នៅសភាស្លូតគ្រាន់បើ… មិនសូវហ៊ានមាត់ធំទេ… នៅក្នុងវប្បធម៌សន្ទនាក៏សុភាពគួរឱ្យរាប់អានដែរ… ប៉ុន្តែបើនៅខាងក្រៅសង្វៀនវិញ… កាចរកលេខដាក់គ្មាន ដែលគេនិយាយថា ត្រីកំភ្លាញងាប់ព្រោះមាត់… ។ល។
អាឡេវ
ចែករំលែកព័តមាននេះ