ខេត្តកំពត ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា នៅមុននេះបន្តិច មានហេតុការណ៍មនុស្សឃាតមួយកើតឡើងនៅក្នុងផ្ទះដេប៉ូចែកចាយបារីសេកសាខាខេត្តកំពត ដែលបណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់នៅក្នុងផ្ទះ រីឯប្តីរងរបួសធ្ងន់ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យឯកជនភ្លាមៗ ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៩ និង៤៥នាទីព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០១៥ នេះ ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។
ប្រភពបានឱ្យដឹងថា ស្ត្រីជាប្រពន្ធដែលស្លាប់ឈ្មោះអ៊ី គាន អាយុជាង៤០ឆ្នាំ ចំណែកប្តីរងរបួសធ្ងន់ឈ្មោះហ៊ា អាង អាយុជាង៥០ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ជំហានដំបូង គេនៅមិនទាន់ដឹងពីមូលហេតុនៃអំពើមនុស្សឃាតនេះទេ ខណៈសមត្ថកិច្ចបានហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ