ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​រុ​ស្ស៊ី​នឹង​ផ្តល់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-300 ដល់​អីុរ៉​ង់

8 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​ប្រកាស​ថា បាន​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​ជាមួយ​អីុរ៉​ង់​ស្តី​ពី​ការ​ផ្តល់​ប្រព័ន្ធ​មី​ស៊ី​ល​ដី​-​អាកាស S-300 ដែល​ការ​ផ្តល់​នេះ​គឺ​យោង​ទៅ​តាម​កិច្ចព្រមព្រៀង​មួយ​ដែល​ចុះហត្ថលេខា​

ប្រទេស​រុ​ស្ស៊ី​ប្រកាស​ថា បាន​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​ជាមួយ​អីុរ៉​ង់​ស្តី​ពី​ការ​ផ្តល់​ប្រព័ន្ធ​មី​ស៊ី​ល​ដី​-​អាកាស S-300 ដែល​ការ​ផ្តល់​នេះ​គឺ​យោង​ទៅ​តាម​កិច្ចព្រមព្រៀង​មួយ​ដែល​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំង​២ កាលពី​ជាង​៨​ឆ្នាំ​មុន ។

រុ​ស្ស៊ី និង​អីុរ៉​ង់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ផ្តល់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-300 ជា​ច្រើន​ដល់​អីុ​រ៉​ង់ ។ ខណៈ​ដែល​កាលបរិច្ឆេទ​ពិតប្រាកដ​នៃ​ការ​ផ្តល់​នេះ​ពុំ​ដឹង​នៅឡើយ បណ្តា​អ្នក​ជំនាញការ​រុ​ស្ស៊ី​គូសបញ្ជាក់​ថា ការ​ផ្តល់​លើក​ដំបូង​អាច​មាន​អំឡុង​ពេល​ប្រមាណ​ជា​១៨​ខែ​ទៀត ។

អ្នក​ជំនាញការ​ទាំងនេះ​និយាយ​ថា ដំណាក់កាល​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​នឹង​ពុំ​ងាយស្រួល​ឡើយ ព្រោះ​អី​ខាង​រុ​ស្ស៊ី​នៅ​ពុំ​ទាន់​មាន​ខ្សែ​សង្វា​ក់​ផលិត​កម្ម​ថ្មី​សម្រាប់​ឆ្លើយ​តប​សំណើ​មួយ​ក្នុង​រយៈពេល​ត្រឹម​៦​ខែ​ខាង​មុខ​ទៀត​ឡើយ ។ ប្រសិនបើ​អីុ​រ៉​ង់​ទាមទារ​នោះ​យើង​អាច​ប្រើ​ប្រព័ន្ធ​មី​ស៊ី​ល​ដែល​ស្តុក​ទុក​ដោយ​កងទ័ព​យើង​ផ្ទាល់ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ភ្លាម​ៗ​របស់​ក្រុង​តេ​ហេ​រ៉​ង់ ។ ទោះបី​យ៉ាងណា យើង​គិត​ថា នេះ​ពុំ​មែន​ជា​បញ្ហា​សំខាន់​ឡើយ ព្រោះ​តាម​អ្វី​ដែល​យើង​យល់ ភាគី​ទាំង​២​និយាយ​គ្នា​ពី​ការ​ផ្តល់​ម៉ូ​ដែល​ថ្មី​នៃ​ប្រព័ន្ធ​មី​ស៊ី​ល S-300 ។

កុងត្រា​ផ្តល់​ប្រព័ន្ធ​មី​ស៊ី​ល S-300 ដែល​ដំបូង​គ្រោង​ទឹកប្រាក់​ចំនួន​៨០០​លាន​ដុល្លារ ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០០៧ ។ ក៏​ប៉ុន្តែ​រុ​ស្ស៊ី​បាន​ផ្អាក​ការ​ផ្តល់​កាលពី​ឆ្នាំ​២០១០ ដោយសារ​ទណ្ឌកម្ម​របស់ អ​.​ស​.​ប ប្រឆាំង​កម្មវិធី​នុយក្លេអ៊ែរ​អីុ​រ៉​ង់ ។ ក្រុង​មូ​ស្គូ​បាន​លុប​ចោលការ​ហាមឃាត់​នេះ កាលពី​ខែមេសា​ក្រោយ​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​មួយ​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អីុ​រ៉​ង់​ត្រូវ​ចុះហត្ថលេខា​រវាង​ក្រុង​តេ​ហេ​រ៉​ង់ និង​បណ្តា​មហាអំណាច​លោក​ខាងលិច ។

ប្រទេស​រុ​ស្ស៊ី​បច្ចុប្បន្ន​ប៉ុនប៉ង​វិល​ត្រឡប់​មក​កាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ទាំង​ខាង​ផ្នែក​នយោបាយ យោធា និង​សេដ្ឋកិច្ច ។ ក៏​ប៉ុន្តែ​បញ្ហា​គេ​ចង់​ដឹង​ថា​តើ​ការ​វិល​ត្រឡប់​នេះ​អាច​ទៅ​រួច​ទេ ពេល​កំពុង​មាន​ជម្លោះ​ស៊ី​រី​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ខណៈ​កំពុង​មានការ​ប្រជែង​គ្នា​រវាង​ពួក​ស៊ី​អីុ​ត  និង​ពួក​ស៊ុន​នី​ត ។ រឿង​នោះ​វា​ស្មុ​គ្រ​ស្មាញ​ខ្លាំង​ណាស់ ។ ក្នុង​កាលៈទេសៈ​បែប​នេះ​គេ​គិត​ថា ទោះបីជា​មានបទពិសោធន៍​សម័យ​សូ​វៀត ក៏​វា​នឹង​មិន​សំខាន់​ដែរ ។ ក៏​ប៉ុន្តែ​ក្រុង​មូ​ស្គូ​ចង់​ធ្វើ​អ្វី​គ្រប់យ៉ាង​សម្រាប់​ការ​វិល​ត្រឡប់​នេះ​ព្រោះ​មាន​ប្រាក់​ច្រើន​ស្រាប់​ហើយ ។

កុងត្រា​ផ្តល់​ប្រព័ន្ធ​មី​ស៊ី​ល S-300 ដល់​អីុ​រ៉​ង់​បាន​ចូល​ជា​ធរមាន​ហើយ ។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា កន្លង​មកនេះ របស់​លោក​ស័​រ​ហ្គេ​យ ឈា​មេ​ហ្សូ​វ ប្រធាន​អគ្គនាយក​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាន់ខ្ពស់​រុ​ស្ស៊ី ROSTEC ក្នុង​ឱកាស​ពិព័រណ៍​យន្តហោះ​ក្រុង​ឌូ​បៃ AIRSHOW 2015 ។

ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ROSTEC ឱ្យ​ដឹង​ថា កុងត្រា​ផ្តល់​ប្រព័ន្ធ​មី​ស៊ី​ល S-300 ដល់​អីុ​រ៉​ង់​ពុំ​ត្រឹមត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ភាគី​ទាំង​២​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ម្យ៉ាងទៀត​ចូល​ជា​ធរមាន​រួច​ហើយ ។

អីុ​ស្រា​អែ​ល សហរដ្ឋ​អា​មេ​រិ​ក និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត សុទ្ធតែ​ប្រឆាំង​នឹង​កុងត្រា​នេះ ព្រោះ​អីុ​ស្រា​អែ​ល និង​សហរដ្ឋ​អា​មេ​រិ​ក​នៅ​ពុំ​ទាន់​ត្រៀម​យល់ព្រម​ឱ្យ​អីុ​រ៉​ង់​មាន​ឧបករណ៍​យោធា​សំខាន់​បែប​នេះ​ឡើយ ៕