ស្ត្រីវ័យកណ្តាលម្នាក់រស់នៅទីក្រុង Shenzhen ប្រទេសចិន បានជះកំហឹងលើរថយន្តទំនើប BMW 740 របស់ប្តីដោយប្រើញញួរវាយកម្ទេច ក្រោយពីដឹងថាប្តីរបស់នាងមានស្រី ។
ស្ត្រីនោះមានត្រកូល «វ៉ូ» បានយកញញួរទៅកម្ទេចរថយន្តរបស់ប្តីតម្លៃ១៥ម៉ឺនដុល្លារដែលចតនៅមុខហាងមួយ។ ទ្វាររថយន្តទាំងសងខាង កញ្ចក់ និងតួខាងមុខត្រូវនារីនោះវាយបំបែកក្នុងរយៈពេល២០នាទី ។ ការបំផ្លាញរថយន្តនេះធ្វើឱ្យអ្នកដំណើរតាមដងផ្លូវនាំគ្នាចោមរោមមើល ។
ស្ត្រីពោរពេញដោយកំហឹងនោះបានគំរាមមិនឱ្យអ្នកដទៃលូកដៃក្នុងរឿងរបស់នាង សូម្បីតែប៉ូលិសក៏ដោយ ៕
ចែករំលែកព័តមាននេះ