ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុ​ក​គ្រោង​បង្ហោះ​ផ្កាយ​រណប​នៅ​ឆ្នាំ​2016

8 ឆ្នាំ មុន

ស្ថាបនិក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ជា​មហាសេដ្ឋី​លំដាប់ថ្នាក់​ពិភពលោក Mark Zuckerberg បាន​ប្រកាស​ថា ខ្លួន​គ្រោង​នឹង​បង្ហោះ​ផ្កាយ​រណប​នៅ​ឆ្នាំ​២០១៦ ដើម្បី​ផ្តល់​អីុ​ន​ធើ​រ​ណេ​ត​ដល់​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​អាហ្វ្រិក ។

ស្ថាបនិក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ជា​មហាសេដ្ឋី​លំដាប់ថ្នាក់​ពិភពលោក Mark  Zuckerberg បាន​ប្រកាស​ថា ខ្លួន​គ្រោង​នឹង​បង្ហោះ​ផ្កាយ​រណប​នៅ​ឆ្នាំ​២០១៦ ដើម្បី​ផ្តល់​អីុ​ន​ធើ​រ​ណេ​ត​ដល់​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​អាហ្វ្រិក ។ គ្រោងការ​ផលិត និង​បង្ហោះ​នេះ​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន Eutelsat មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ។

ដំណើរការ​ផលិត​នៅ​ឆ្នាំ​២០១៦ ហើយនឹង​ត្រូវ​បង្ហោះ​នៅ​ពាក់កណ្តាល​ឆ្នាំ​ដដែល​នោះ ។ នេះ​គឺ​គម្រោង​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​មានឈ្មោះ​ថា Internet.org របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ។ លោក Mark Zuckerberg និយាយ​ថា «​យើង​នឹង​បន្តការងារ​ប្រតិបត្តិការ​ដើម្បី​ភ្ជាប់​ការ​ទាក់ទង​ទៅ​កាន់​ពិភពលោក​ទាំងមូល​។ គម្រោង Internet.org កំពុង​តែ​ពិសោធន៍​ជាមួយនឹង​មធ្យោបាយ​ខុស​ប្លែក​គ្នា​ដើម្បី​ផ្តល់​អុ​ី​ន​ធើ​រ​ណេ​តទៅ​កាន់​តំបន់​ដែល​ពិបាកទៅ​ដល់​» ៕