សម្តេចក្រឡាហោម ស ខេង កំពុងពិចារណាផ្លូវច្បាប់លើលិខិតសុំទោសរបស់និស្សិតដែលគំរាមថានឹងសម្លា.ប់
រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឃើញលិខិតសុំទោសរបស់និស្សិតដែលគំរាមថានឹងសម្លា.ប់លោកហើយ
រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឃើញលិខិតសុំទោសរបស់និស្សិតដែលគំរាមថានឹងសម្លា.ប់លោកហើយ
រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឃើញលិខិតសុំទោសរបស់និស្សិតដែលគំរាមថានឹងសម្លាប់លោកហើយ ហើយសម្តេចបានសម្តែងការសោកស្តាយ និងកំពុងពិចារណាលើទិដ្ឋភាពផ្លូវច្បាប់ក្នុងការដោះស្រាយ ។
នេះបើយោងតាមលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ដែលបានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយនៅរសៀលថ្ងៃអង្គារនេះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤តុលាថ្មីៗនេះ និស្សិតឈ្មោះ តៅ សារឿន បានសរសេរលិខិតសុំទោសសម្តេចក្រឡាហោម ស ខេង និងបានទទួលស្គាល់នូវកំហុសរបស់ខ្លួនចំពោះសំណេរនៅលើបណ្តាញទំនាក់ទំនងសង្គម(Facebook) ដែលគំរាមថានឹងសម្លាប់សម្តេចប្រមុខមហាផ្ទៃនោះ ។
និស្សិតសាកលវិទ្យាល័យ South East Asia រូបនេះ បានត្រូវសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនកាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៨ កញ្ញា ២០១៥ គឺរយៈពេលពីរថ្ងៃបន្ទាប់យុវជន តៅ សារឿន បានសរសេរលើអាក់ខោន Facebookរបស់ខ្លួនកាលពីថ្ងៃទី២៦កញ្ញាថា ” ចំាសម្តេចមកដល់នំាគ្នាដាក់គ្រាប់បែកឲ្យងាប់ទំាងអស់គ្នាម្តង ” ៕
ចែករំលែកព័តមាននេះ