ខេត្តប៉ៃលិន ៖ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងម្ចាស់សណ្ឋាគារឯករាជ្យកាលពីថ្ងៃទី៥ តុលា ២០១៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងប្រាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅជូនកងទ័ពនៅព្រំដែនកម្ពុជា-ថៃ នៃខេត្តប៉ៃលិន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាដ្ឋានអាកាសចរស៊ីវិល ដឹកនាំគណៈប្រតិភូ ដើម្បីនាំយកអំណោយទៅជូនកងទ័ពនាពេលនេះ រួមមាន ប្រាក់សម្រាប់ពលទាហានចំនួន២៦៥នាក់ ដោយម្នាក់ៗទទួលបាន៦ម៉ឺនរៀល ក្រមា១ សារុង១ ជូនបញ្ជាការដ្ឋានវរសេនាតូចលេខ៥៣៥ អង្ករចំនួន១០០បាវ ទឹកត្រី១០០យូរ ទឹកស៊ីអ៊ីវ១០០យូរ ត្រីងៀត១០០គីឡូក្រាម សៀង១០០គីឡូក្រាម ឆៃប៉ូវ១០០គីឡូក្រាម ប្រហុក១០០គីឡូក្រាម មីយើង១០០កេស និងប្រាក់៤លានរៀល ។
លោក ម៉ៅ ហាវណ្ណាល់ បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានពិនិត្យជាក់ស្តែងឃើញថា ស្ថានភាពរស់នៅ ហូបចុក និងការបង្កបង្កើនផលរបស់កងទ័ពប្រចាំការនៅប៉ៃលិននេះ គឺមានភាពល្អប្រសើរ មិនមានអ្វីគួរឲ្យបារម្ភនោះទេ ។ លោកបញ្ជាក់ថា ការចុះសួរសុខទុក្ខនាពេលនេះ គឺចង់បញ្ជាក់ថា សមរភូមិក្រោយ នៅតែគាំទ្រចំពោះសមរភូមិមុខជានិច្ច ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ