ក្រុងញូវដេលី ៖ បើទោះជាការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហគមន៍អឺរ៉ុបស្ថិតក្នុងការជាប់គាំងយ៉ាងណាក្តី ក៏ឥណ្ឌាទទួលបានការចាប់អារម្មណ៍ក្នុងការវិនិយោគដោយផ្ទាល់ពីបរទេសចំនួន២៤ពាន់លានដុល្លារដែរ ពីបណ្តាប្រជាជាតិសមាជិកទាំង២៨ក្នុងអំឡុងពេល៣ឆ្នាំមកនេះ ។
តាមតួលេខផ្លូវការមួយបង្ហាញថា ឥណ្ឌាទទួលបានការវិនិយោគផ្ទាល់ពីបរទេសចំនួន៦,២៣ពាន់លានដុល្លារ ដែលលំហូរចូលពីសហគមន៍អឺរ៉ុបក្នុងឆ្នាំ២០១២-២០១៣ និងបានកើនឡើង៩,០៦ពាន់លានដុល្លារនៅឆ្នាំបន្ទាប់។ ចំណែកក្នុងឆ្នាំ២០១៤-២០១៥ មានចំនួន៨,២០ពាន់លានដុល្លារដែលធ្លាក់ចុះ៨៦២ពាន់លានដុល្លារ ធៀបនឹងអំឡុងពេលឆ្នាំទៅ ។ ក្នុងឆ្នាំ២០១៥-២០១៦ បរិមាណក្នុងរយៈពេល២ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន គឺមានចំនួន១,៣៩ពាន់លានដុល្លារ ។ សរុបមកនៅចន្លោះខែមេសា ២០១២ និង ឧសភា ២០១៥ ប្រទេសឥណ្ឌាបានទទួលការវិនិយោគដោយផ្ទាល់ពីសហគមន៍ចំនួន២៤,៩១ពាន់លានដុល្លារ។ ម្យ៉ាងទៀត អឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់ឥណ្ឌា ។
ទោះជាយ៉ាងណា សហគមន៍អឺរ៉ុបបានលើកឡើងថា ខ្លួនបាននិងកំពុងរក្សានូវគោលជំហមួយដែលវាគឺជាការបង្ហាញឲ្យឃើញពីការត្រៀមរួចជាស្រេចក្នុងលទ្ធភាពអាចបត់បែនបាននៅលើបញ្ហាធំៗជាច្រើនដែលធ្វើឲ្យបង្អាក់ដល់កិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងនាំមកនូវជំនួញឈ្នះៗសម្រាប់ភាគីទាំងពីរ ៕
ចែករំលែកព័តមាននេះ