ម៉ោង៤ទៀបភ្លឺថ្ងៃនេះ សមត្ថកិច្ចមណ្ឌលគិរីឃាត់រថយន្ត២គ្រឿងផ្ទុកម្សៅជាតិផ្ទុះជាង៦តោន
មណ្ឌលគិរី ៖ ប៉ូលិសស្រុកកោះញែកឃាត់រថយន្តសាំយ៉ុង២គ្រឿងដឹកម្ស៉ៅពណ៌ស ដែលគេសង្ស័យថាជាសារធាតុផ្សំគ្រឿងផ្ទុះជាង៦តោន ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ហេតុការណ៍បង្ក្រាបនេះ ធ្វើឡើងនៅម៉ោង៤ទៀបភ្លឺថ្ងៃទី៣០ កក្កដា ២០១៥ នៅចំណុចភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ។ សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិននិងអ្នកបកប្រែ បានជួលរថយន្តសាំយ៉ុងចំនួន២គ្រឿង ដោយផ្ទុកម្ស៉ៅពណ៌សចំនួន២៦៧កញ្ចប់ ស្មើនឹងជាង៦តោន ជាប្រភេទម្ស៉ៅគ្រឿងផ្សំជាតិផ្ទុះ ។ ជនជាតិចិនខាងលើមានឈ្មោះ XIAO FEI ភេទប្រុស អាយុ៣១ឆ្នាំ និងអ្នកបកប្រែឈ្មោះ សេង ហុង ភេទប្រុស អាយុ២៧ឆ្នាំ រួមទាំងម្ចាស់រថយន្តសាំយ៉ុង២គ្រឿងត្រូវបានឃាត់ដើម្បីធ្វើការសាកសួរ។
ចំណែកម្ចាស់រថយន្តខាងលើបាននិយាយថា គាត់ឈ្មោះ តុង តាវ អាយុ៣៥ឆ្នាំ ត្រូវបានជនជាតិចិនជួលដឹកក្នុងតំលៃ៦០០ដុល្លាក្នុង១ឡាន ដោយនិយាយថា ដឹកជីយកទៅខេត្តព្រះវិហារ ។ បើតាមអ្នកបកប្រែបានឲ្យដឹងថា ជនជាតិចិនរូបនោះដឹកម្ស៉ៅពណ៌សនោះ ជារបស់ក្រុមហ៊ុនអូរ៉ង់ ដើម្បីយកទៅស្រុករវៀង ខេត្តព្រះវិហារ ៕
ចែករំលែកព័តមាននេះ