ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ជាង​១​ម៉ោង​ តំបន់​មួយ​ចំនួន​ធំក្នុង​រាជ​ធានី ​មិន​​លិច​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​មុន​ៗ​​ទៀត​ឡើយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ដោយសារ​សាលា​រាជធានី​ភ្នំពេញ​ បាន​ដាក់​ឱ្យ​ដំណើរ​ការ​នូវ​បណ្តាញ​លូ​មេ​មួយ​ចំនួន ​ខណៈ​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ជាង​១​ម៉ោង នៅ​​រសៀល​​ថ្ងៃ​នេះ
ពុំ​បណ្តាលឱ្យ​​ទឹក​លិច​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​មុន​ៗទៀត​ឡើយ

រាជធានី​ភ្នំពេញ​ ៖ ដោយសារ​សាលា​រាជធានី​ភ្នំពេញ​ បាន​ដាក់​ឱ្យ​ដំណើរ​ការ​នូវ​បណ្តាញ​លូ​មេ​មួយ​ចំនួន ​ខណៈ​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ជាង​១​ម៉ោង នៅ​​រសៀល​​ថ្ងៃ​នេះ
ពុំ​បណ្តាលឱ្យ​​ទឹក​លិច​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​មុន​ៗទៀត​ឡើយ នេះ​ជា​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សាលា​រាជធានី​ភ្នំពេញ​ ។

​ក្រោយ​ពេល​ភ្លៀង ទីតាំង​មិន​លិច​ទឹក រួម​​មាន ផ្សារ​កណ្តាល ខាង​មុខ​និង​ខាង​ក្រោយ​ព្រះបរមរាជ​​វាំង ​ផ្លូវ​ហ្សា​​ដឺ​ហ្គោ​ល ផ្លូវសុខ​ហុ​ក អូរ​ឫស្សី ផ្លូវ​លេខ​១៦៣​ខាង​កើត​​ពហុកី​ឡដ្ឋាន​​ជាតិ​​​អូ​ឡាំ​ពិ​ក ​មហាវិថី​​ព្រះ​សីហ​នុ​ មុខ​វត្ត​មហាមន្ត្រី ​មហាវិថី​ម៉ៅ​សេ​ទុង​មុខ​ទូត​ចិន ផ្សារ​ទួល​ទំពូង ផ្លូវ​មុខ​សាលា​ឥន្ទ្រ​ទេវី ផ្សារ​មាន់​អាំង មហាវិថីកម្ពុជា​ក្រោម ជុំវិញរមណីយដ្ឋាន​​វត្ត​ភ្នំ ផ្លូវ​ត្រសក់ផ្អែម​ បឹង​កេងកង​…​ ទីតាំង​ទាំង​អស់ខាង​លើនេះពេល​ភ្លៀង​ខ្លាំង​ពុំ​បណ្តាល​ឱ្យ​លិច​នោះទេ ។

​ចំណែក​​​​តំបន់​លិច​ទឹក​ស្រាល រួម​មាន ស្តុ​ប​ផ្សារ​ដេប៉ូ និង​ផ្លូវ​លេខ​៤៧​ខាង​​ជើង​​វត្ត​ភ្នំ​ ។ ទីតាំង​លិច​ទឹក​២​កន្លែង​នេះ តាម​ការ​សិក្សា​គម្រោងរ​បស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ និង​សាលា​រាជធានីភ្នំពេញ នឹង​ដាក់​លូ​​ដើម្បី​រំដោះ​​ទឹក​លិច តាម​ផ្លូវ​លេខ​៣៣៦ និង​ផ្លូវ​លេខ​៩០ ក្នុង​ពេល​ឆាប់​ៗ​នេះ​ ៕

​ព័ត៌​មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅលើទំព័រកាសែត​កោះសន្តិភាព