ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់​ៗ​តំបន់​អា​រ៉ែ​ង​១០៥​នាក់​បាន​ទទួល​ចានស្រាក់​និង​ឆ័​ត្រ​ពី​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧

8 ឆ្នាំ មុន

ខេត្តកោះកុង ៖ លោក ទៀ សុខា ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ព្រះ​សីហ​នុ និង​លោក ស្រេង ហុង ប្រធាន​ក្រុម​១៥៧ សាខា​ខេត្តកោះកុង នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ បាន​នាំ​ចានស្រាក់ និង​ឆ័​ត្រ ដែល​ជា​អំណោយ​របស់​លោ​កប​ណ្ដិ​ត ហ៊ុន ម៉ា​ណែ​ត

ខេត្តកោះកុង ៖ លោក ទៀ សុខា ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ព្រះ​សីហ​នុ និង​លោក ស្រេង ហុង ប្រធាន​ក្រុម​១៥៧ សាខា​ខេត្តកោះកុង នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ បាន​នាំ​ចានស្រាក់ និង​ឆ័​ត្រ ដែល​ជា​អំណោយ​របស់​លោ​កប​ណ្ដិ​ត ហ៊ុន ម៉ា​ណែ​ត ស្ថាបនិក​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ និង​លោក ម៉ឹង ពន្លក ប្រធាន​ក្រុម​១៥៧ ជូន​ចាស់​ៗ១០៥​នាក់​នៅ​តំបន់​អា​រ៉ែ​ង​សម្រាប់​ពួក​គាត់​ដាក់​បាយ​សម្ល​ទៅ​វត្ត​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​ខាង​មុខ ។

ចានស្រាក់ និង​ឆ័​ត្រ ដែល​លោក ទៀ សុខា និង​លោក ស្រេង ហុង នាំ​យក​ទៅ​ប្រគល់​ជូន​នោះ ក្នុង​ឃុំ​ជំនាប់ មាន​ចំនួន​១៤​នាក់ ឃុំ​ប្រឡាយ​មាន​ចំនួន​៥៧​នាក់ និង​ឃុំ​ថ្ម​ដូន មាន​ចំនួន​៣៤​នាក់ ។

ក្រោយ​ចប់​ពិធី លោក ទៀ សុខា និង​លោក ស្រេង ហុង បាន​អញ្ជើញ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មួយ​ចំនួន នៅ​ឃុំ​ជំនាប់ ឃុំ​ប្រឡាយ និង​ឃុំ​ថ្ម​ដូន​ពៅ ដើម្បី​ទទួលទាន​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​នៅ​ក្បែរ​កំពង់ដ​អា​រ៉ែ​ង​ដោយ​ក្តី​សប្បាយ​រីករាយ​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ហើយ​ក្នុង​ពិធី​ទទួលទាន​អាហារ​ជុំ​គ្នា​នោះ ក៏​មានការ​ចូលរួម​ពី​ខាង​សហគមន៍​ក្នុង​តំបន់​អា​រ៉ែ​ង លោក វ៉ែន វ៉​ន និង​សមាជិក របស់​អង្គការ​មាតា​ធម្មជាតិ​ផង​ដែរ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ទៀ សុខា និង​លោក ស្រេង ហុង រួម​និង​ក្រុមការងារ​ក៏​បាន​ឆ្លៀត​ទៅ​ថ្វាយបង្គំ​ព្រះ​ចៅអធិការ​វត្ត​សុវណ្ណ​ឧទ្យាន ហើយ​បាន​បន្ត​ទៅ​មើល​ការ​សិក្សា​របស់​ក្មេង​ៗ​នៅ​សាលា​បឋម​សិក្សា​ភូមិ​កោះ នា​ឃុំ​ថ្ម​ដូន​ពៅ ៕