ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ជួយ​សង្គ្រោះ​អ្នក​បាក់​ឆ្អឹងត្រគាក​ជំហាន​ដំបូង

8 ឆ្នាំ មុន

គ្រោះថ្នាក់​អាច​កើតឡើង​គ្រប់ពេលវេលា​នៅ​ពេល​លោក​អ្នក​ធ្វេសប្រហែស ពិសេស​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ការ​បុក ទង្គិច បើ​លោក​អ្នក​ជួប​ហេតុការណ៍​បុក​ទង្គិច​រហូត​ធ្វើ​ឲ្យ​បាក់ឆ្អឹង

គ្រោះថ្នាក់​អាច​កើតឡើង​គ្រប់ពេលវេលា​នៅ​ពេល​លោក​អ្នក​ធ្វេសប្រហែស ពិសេស​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ការ​បុក ទង្គិច បើ​លោក​អ្នក​ជួប​ហេតុការណ៍​បុក​ទង្គិច​រហូត​ធ្វើ​ឲ្យ​បាក់ឆ្អឹង​ត្រគាក​ចូរ​ព្យាបាល​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត ព្រោះ​នៅ​ចំណុច​នេះ​ងាយ​បង្ក​របួស​ទៅ​ផ្នែក​ដទៃ​ទៀត​ខ្លាំង​ណាស់​ជា​ពិសេស​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​សង្គ្រោះ​បឋម ។

ប្រសិនបើ​ឆ្អឹងត្រគាក​បាក់ ភាគច្រើន​តែង​មាន​កើត​មាន​អាការ​មួយ​ចំនួន​តាម​រយៈ​សកម្មភាព​ផ្ទាល់​របស់​ជន​រង​គ្រោះ​ដូច​ជា ៖
-​មិន​អាច​កម្រើក​អវយវៈ​ផ្នែក​ខាងក្រោម​នៃ​រាង​កាយ​បាន ទាំង​ដែល​គ្មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​អ្វី​ឡើយ ។
-​បរិវេណ​ត្រគាក​អាច​មាន​សភាព​តឹង​ខ្លាំង ហើយ​មាន​អារម្មណ៍​មិន​ស្រួល ។
-​ឈរ​មិន​បាន​យូរ ។
-​មាន​អាការ​ដូច​ជា មាន​ឈាម​ហូរ​ចេញ​មក​លាយ​ជាមួយនឹង​ទឹកនោម និង​មាន​ឈាម​ចេញពី​ក្នុង​រាង​កាយ​ច្រើន ។

បើ​លោក​អ្នក​ដែល​មិនមែន​ជា​ជន​រង​គ្រោះ ហើយ​ជួប​បញ្ហា​ទាំងនេះ​គប្បី​ជួយ​សង្គ្រោះ​តាម​របៀប​ដូច​ខាងក្រោម ៖
-​លើក​ជន​រង​គ្រោះ​ឲ្យ​ដេក​ផ្ងារ​ស​ណ្តូ​ង​ជើង​ឲ្យ​ត្រង់ ឬ​យក​ក្រណាត់​ទ្រាប់​ពីក្រោម​ជង្គង់ ដើម្បី​ឲ្យ​ជង្គង់​ហើប​ឡើង​លើ​បន្តិច​ជួយ​គាត់​កុំ​ឲ្យ​មានការ​ឈឺចាប់​ខ្លាំង ។

-​បើសិន​លោក​អ្នក​ចង់​លើក​អ្នកជំងឺ​ដើម្បី​ប្តូរ​ទីតាំង ត្រូវ​បត់​ក្រណាត់​ធំ​ជា​២​ផ្ទាំង ស៊ក​ក្រោម​ត្រគាក​ដែល​បាក់​នោះ​ហើយ​ទាញ​ជាយ​សងខាង​ចង​ផ្អោប​គ្នា​រួច​លើក​ថ្នម​ៗ ។

-​ដាក់​ក្រណាត់​ដែល​មាន​សាច់​ទន់​នៅ​ចន្លោះ​ជើង​ទាំង​សងខាង រួច​បត់​ក្រណាត់​ជា​បី​ជ្រុង​មាន​សណ្ឋាន​តូច​ល្មម​ចងជើង​ទាំង​ពីរ​ផ្ងោ​ប​គ្នា ដែល​ការ​ចង​នោះ​មាន​រាង​ខ្វែងគ្នា​ជា​លេខ​៨ ដើម្បី​ទប់​ជើង​កុំ​ឲ្យ​ក​ម្រើ​ខ្លាំង​ពេក ហើយ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ៕