រាជធានីភ្នំពេញ ៖ មុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលច្បារអំពៅ២ ធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃទី១៦ កក្កដា ២០១៥ ស្ថិតនៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ខណៈជនសង្ស័យ និងបក្សពួកកំពុងវេចខ្ចប់ថ្នាំញៀនត្រៀមចេញចែកចាយ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះមាស សុធី ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកធ្វើម្ហូបការ ស្នាក់នៅផ្ទះជួល ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ប្រភពបានឱ្យដឹងទៀតថា មុខសញ្ញាខាងលើ រួមទាំងបក្សពួករបស់គេជាច្រើននាក់ទៀត ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមប្រមាញ់ជា
យូរហើយ ប៉ុន្តែមិនដែលបង្ក្រាបបាន ។ លុះមកដល់វេលាកើតហេតុ ដោយទទួលបានតំរុយច្បាស់ការណ៍ពីទីតាំងពួនសំងំលាក់ខ្លួនរបស់ក្រុមជនសង្ស័យ ទើបសមត្ថកិច្ចចុះទៅធ្វើការបង្ក្រាបតែម្តងទៅ ។
លោកនាយប៉ុស្តិ៍បន្តថា ក្រុមជនសង្ស័យមានគ្នាចំនួន៥នាក់ កំពុងវេចខ្ចប់ថ្នាំញៀនចូលក្នុងថង់ ដើម្បីត្រៀមចេញទៅចែកចាយ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចចុះទៅដល់ ពួកគេបានដឹងខ្លួនមុន ក៏ស្ទុះឡើងរត់ជាន់ជើងគ្នាប្រសាច និងថែមទាំងប្រមូលឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ក៏ដូចជាគ្រឿងញៀនបោះចោលទៀតផង ដើម្បីបំបាត់ភស្តុតាង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ