បណ្តាមេធាវីរបស់បុរសជនជាតិបារាំងដែលត្រូវកាត់ទោសប្រហារជីវិតពីបទរត់ពន្ធគ្រឿងញៀនកំពុងស្វែងរកមធ្យោបាយថ្មី ដើម្បីឱ្យរូបគេគេចផុតពីការអនុវត្តទោសប្រហារជីវិត ។
តុលាការឥណ្ឌូណេស៊ីទើបបដិសេធការតវ៉ាមួយរបស់ជនជាតិបារាំងរូបនេះ លោក SERGE ATLAOUI ដែលទទួលការកាត់ទោសប្រហារជីវិតពីបទរត់ពន្ធគ្រឿងញៀន ។ ទោះបីមានការបដិសេធរបស់តុលាការក្តី ក៏បណ្តាមេធាវីគូសបញ្ជាក់ថា ពួកគេនឹងស្វែងរកនីតិវិធីថ្មីៗដើម្បីឱ្យជននេះរួចផុតពីការប្រហារជីវិត ។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោកហ្សូកូវីដូដូ បានបដិសេធសំណើសម្រាលទោសជនជាតិបារាំងរូបនេះ ។ ដូចបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងអស់ដែរ ឥណ្ឌូណេស៊ីបានប្រកាន់យកនយោបាយម៉ឺងម៉ាត់ប្រឆាំងគ្រឿងញៀន ៕
ចែករំលែកព័តមាននេះ