ក្រុមហ៊ុនប៉ាណាសូនិកផលិតកុំព្យូទ័រ Laptop មិនជ្រាបទឹក
ប៉ាណាសូនិក ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកនាំមុខគេមួយរបស់ប្រទេស ជប៉ុន កាលពីពេលថ្មីៗកន្លងមកបានដាក់បង្ហាញកុំព្យូទ័រ Laptop ទំនើបមួយប្រភេទមិនជ្រាបទឹក ដែលជាស្នាដៃផលិតលើកចុងក្រោយ របស់ខ្លួន ។ ក្នុងរូបភាពគឺបង្ហាញពីនារីជាតារាម៉ូដែលម្នាក់បានយកទឹកចាក់លើ កុំព្យូទ័រ Laptop ដ៏ទំនើបនេះដែលដាក់ក្នុងទូរកញ្ចក់មួយនៅពេលដាក់បង្ហាញ ។ កុំព្យូទ័រ Laptop CF-31 នេះមិនជ្រាបទឹកឡើយ ទោះបីជាដាក់ត្រាំក្នុងទឹកក៏ដោយ
ចែករំលែកព័តមាននេះ