ជនអន្តោប្រវេសន៍ជាង៧០០នាក់បានត្រូវជួយសង្គ្រោះកាលពីថ្ងៃទី២៨ ឧសភា ក្នុងប្រតិបត្តិការនានានៅសមុទ្រមេឌីទែរ៉ាណេ ដែលប្រតិបត្តិការទាំងនោះសម្របសម្រួលដោយកងឆ្មាំឆ្នេរសមុទ្រអីុតាលី ។
អ្នកនាំពាក្យម្នាក់របស់កងឆ្មាំឆ្នេរសមុទ្រអីុតាលីនិយាយថា មជ្ឈមណ្ឌលជាតិជួយសង្គ្រោះរបស់កងឆ្មាំឆ្នេរសមុទ្រអីុតាលីបានសម្របសម្រួលប្រតិបត្តិការសរុបចំនួន៦ក្នុងសមុទ្រ ដោយមានការចូលរួមរបស់នាវាអាល្លឺម៉ង់ អង់គ្លេស និងអៀរឡង់ ក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការអឺរ៉ុប FRONTEX ។ ពិសេសពួកអន្តោប្រវេសន៍មួយក្រុមត្រូវនាំឡើងនាវាផ្ទុកឧទ្ធម្ភាគចក្រអង់គ្លេសមួយ ដែលនាយប់ថ្ងៃទី២៨ ឧសភា នាវានោះបើកឆ្ពោះមកកាន់ស៊ីស៊ីល ។ សរុបជនអន្តោប្រវេសន៍៧៤១នាក់ជិះលើនាវាកៅស៊ូ៥គ្រឿង និងនាវា១គ្រឿងទៀតចាកចេញពីលីប៊ី ត្រូវបានជួយសង្គ្រោះនៅព្រែកជីកស៊ីស៊ីស ។
តាំងពីដើមឆ្នាំនេះមក បុរស នារី និងកុមារប្រមាណជា១.៧៧០នាក់ត្រូវស្លាប់ ឬ បាត់ខ្លួនគិតដល់ត្រឹមថ្ងៃទី១៩ ឧសភា បំណែកជនអន្តោប្រវេសន៍ប្រមាណ៤០.០០០នាក់បានមកដល់ប្រទេសអីុតាលី ៕
ចែករំលែកព័តមាននេះ