ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​កាំ​ភ្លើង​ច្នៃ​លេង ស្មានថា​អត់​គ្រាប់ ​កេះកៃ​ផ្ទុះ​បៀម​គ្រាប់​ក្នុង​ក្តោងច្រមុះ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ កុមា​រា​អាយុ​១០​ឆ្នាំ​ម្នាក់ បាន​រង​របួស​ដោយ​គ្រាប់កាំភ្លើង​ខ្យល់​បា.ញ់​គ្រាប់កង់​ត្រូវ​ចំ​ក្តោងច្រមុះ ខាងឆ្វេង បណ្តាល​ឱ្យ​បៀម​ជាប់​ក្នុង​ឆ្អឹងច្រមុះ ហើយ​ត្រូវ​បាន​នាំ​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​ដោយសារ​គ្រូពេទ្យ​ខេត្ត មិន​អាច

ខេត្តកំពង់ឆ្នាំង ៖ កុមា​រា​អាយុ​១០​ឆ្នាំ​ម្នាក់ បាន​រង​របួស​ដោយ​គ្រាប់កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់​ត្រូវ​ចំ​ក្តោងច្រមុះ ខាងឆ្វេង បណ្តាល​ឱ្យ​បៀម​ជាប់​ក្នុង​ឆ្អឹងច្រមុះ ហើយ​ត្រូវ​បាន​នាំ​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង  ប៉ុន្តែ​ដោយសារ​គ្រូពេទ្យ​ខេត្ត មិន​អាច​យក​គ្រាប់កង់​នោះ​បាន ទើប​សម្រេច​ឱ្យ​ក្រុម​គ្រួសារ​បញ្ជូន​កុមារ​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ រាជធានី​ភ្នំពេញ​ជា​បន្ត​ទៀត ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃ​ទី​២៥ ឧសភា ២០១៥ ស្ថិត​នៅ​ភូមិ​ស្វាយចេក ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។

បើ តាម​សម្តី​របស់​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា កុមារ​រង​គ្រោះ​ឈ្មោះ​ព្រុំ ធា​រ៉ា អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ  ។

ប្រភព បន្ត​ថា មុន​ពេល​កើតហេតុ មាន​កុមា​រា​ម្នាក់​ទៀត​ឈ្មោះ​សាធ បូរ​ណ៌​មី អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា បាន​យក​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់ មក​សប់ស្នប់​បំពេញ​ខ្យល់​ក្នុង​កាំភ្លើង ហើយ​មិន​នឹក​ស្មានថា ក្នុង​កាណុង​កាំភ្លើង​មាន​គ្រាប់កង់​ទេ ក៏​យក​មក​ជន្ល​បាញ់​ជន​រង​គ្រោះ ដោយ​ស្មាន​តែ​គ្មាន​គ្រាប់ ក៏​កាច់​កៃ​ផ្ទុះ​ចេញ​គ្រាប់​ត្រូវ​ក្តោងច្រមុះ​កុមារ​រង​គ្រោះ បណ្តាល​ឱ្យ​ធ្លាយ​គ្រាប់កង់ ទៅ​បៀម​ជាប់​នៅ​ឆ្អឹង​ក្នុង​នៃ​ក្តោងច្រមុះ​កុមារ​រង​គ្រោះ​តែ​ម្តង ។

ជុំវិញ ករណី​នេះ មានការ​រិះគន់ ដល់​ម្ចាស់​កាំភ្លើង​កែ​ច្នៃ​ថា មិន​គួ​ទុក​កាំភ្លើង​ប្រហែស​ទេ បណ្តោយ​ឱ្យ​ក្មេង​យក​លេង​បែប​នេះ  តើ​ករណី​នេះ សមត្ថកិច្ច​នៅ​មូលដ្ឋាន​ត្រូវធ្វើ​បែប​ណា?