ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ចិន​មាន​ទំនុកចិត្ត​អាច​ពង្រីក​កំណើនសេដ្ឋកិច្ច​7%

8 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ នាយក​រដ្ឋមន្ត្រី​ចិន​លោក លី គ័​រ​ឈៀង ជឿជាក់​ថា ប្រទេស​ចិន​អាច​សម្រេច បាន​តាម​ទិស​ដៅ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ឆ្នាំ​២០១៥​នេះ ក្នុង​រង្វង់​៧% ។

ប៉េ​កាំ​ង ៖ នាយក​រដ្ឋមន្ត្រី​ចិន​លោក លី គ័​រ​ឈៀង ជឿជាក់​ថា ប្រទេស​ចិន​អាច​សម្រេច បាន​តាម​ទិស​ដៅ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ឆ្នាំ​២០១៥​នេះ ក្នុង​រង្វង់​៧% ។

ប្រទេស​ចិន បាន​ដាក់​ទិស​ដៅ​កំណើន​កម្រិត​យឺត​បំផុត​របស់​ខ្លួន​ប្រចាំត្រីមាស​នៃ​សតវត្សរ៍​ឆ្នាំ​នេះ ហើយ​ថែម​ទាំង​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​គាំទ្រ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​អំឡុង​ពេល​ខ្លី​ក្នុង​ទិស​ដៅ​កំណើន ។

បើ​តាម​បណ្តាញ​ព័ត៌មាន​ចិន​ស៊ី​ន​ហួរ លោក លី បាន​ថ្លែង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ក្នុង​ឱកាស​នៃ​ការ​ប្រកាស​ពី​កិច្ចព្រមព្រៀង​វិនិយោគ​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម ដែល​មាន​ទំហំ​ទឹកប្រាក់​១៩​ពាន់​លាន​ដុល្លារ​នោះ​ថា ចិន​មាន​សមត្ថភាព​និង​មានការ​ជឿជាក់​ថា នឹង​អាច​សម្រេច​បាន​ទិស​ដៅ​នេះ ហើយ​ថែម​ទាំង​រក្សា​នូវ​ល្បឿន​កំណើនសេដ្ឋកិច្ច​ពី​មធ្យម​ទៅ​ខ្ពស់​ទៀត​ផង ។

ការ​ផ្គត់ផ្គង់​ថវិកា​របស់​ប្រទេស​ចិន បាន​កើនឡើង​ក្នុង​កម្រិត​នៃ​ការ​បោះ​ជំហាន​យឺត​បំផុត​របស់​ខ្លួន​លើ​របាយការណ៍​ក្នុង​ខែមេសា និង​កំណើន​វិនិយោគ​ដែល​បាន​ធ្លាក់​ចុះ​ទៅ​ក្នុង​អត្រា​ទាប​បំផុត​ជិត​១៥​ឆ្នាំ​នេះ ដែល​បាន​ញ៉ាំង​ឲ្យ​សេដ្ឋកិច្ច​នៅ​តែ​បាត់បង់​កម្លាំង​រុញច្រាន​កំណើន​ដដែល បើ​ទោះជា​មានការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ និង​ការ​សម្រួល​គោលនយោបាយ​ផ្សេង​ៗ​ក៏​ដោយ ៕