ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២នាក់​ជិះ​ម៉ូតូ​លឿន​វាក់​ជាមួយ​ស្គូពី​កំពុង​ឆ្លង​ផ្លូវ​ ដួល​បោក​ក្បាល​ស្លា.ប់​ម្នាក់​ របួស​ធ្ងន់​ម្នាក់​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖​ បុរស​ម្នាក់​បាន​ស្លា.ប់​បាត់​យ៉ាង​អាណោចអាធ័ម​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ២ និងបុរស​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​ស្មាស​មួយ​គ្រឿងឌុ​ប​គ្នាធ្វើ​ដំណើរ​ពី​ក្រុង​តា​ខ្មៅឆ្ពោះ​មក​រាជធានី​

រាជ​ធានីភ្នំពេញ ៖​ បុរស​ម្នាក់​បាន​ស្លាប់​បាត់​យ៉ាង​អាណោចអាធ័ម​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ២ និងបុរស​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​ស្មាស​មួយ​គ្រឿងឌុ​ប​គ្នាធ្វើ​ដំណើរ​ពី​ក្រុង​តា​ខ្មៅឆ្ពោះ​មក​រាជធានី​ភ្នំពេញ ​ហើយ​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ចំណុចមុខ​រោងចក្រ​ផលិត​ស្បៀង​ក្រៀម ផ្លូវជាតិ​លេខ២ ភូមិ​ទួល​រកា​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។ ​

ហេតុ​ការណ៍​នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង១២ និង០២នាទីរសៀល​ ថ្ងៃ​ទី១៧ ​ឧសភា ​២០១៥ ។ ​​នគរបាល​ចរាចរណ៍​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មានឈ្មោះ គា​សាន លាន ភេទ​ប្រុស អាយុ១៨ឆ្នាំ ស្នាក់​នៅ​ភូមិ​ថ្មី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​ជា​អ្នកបើកបរ និង​ម្នាក់​ទៀត​ឈ្មោះ ប៉ែន ស៊ី​នឿ​ន ភេទ​ប្រុស អាយុ៣០ឆ្នាំ ជាអ្នក​ជិះ​ពីក្រោយ ហើយ​ពួក​គេ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1S 4868 ធ្វើ​ដំណើរ​តាមបណ្តោយ​ផ្លូវជាតិ​លេខ២ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​មុខ​រោងចក្រ​ផលិត​ស្បៀង​ក្រៀមក៏​បានវា​ក់​ជាមួយ​ម៉ូតូ​ស្តូ​ពី​មួយ​គ្រឿង​កំពុង​ជិះ​ឆ្លងផ្លូវ ធ្វើ​ឱ្យជន​រង​គ្រោះភ័យ​ស្លន់​ស្លោក​ជាន់​ហ្វ្រាំង​ម៉ូតូ​មិន​ទាន់ រេ​ចង្កូត​ជ្រុល​ដួល​ម៉ូតូ​បោក​ផ្ទប់​ទៅ​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​បុរស​ជា​អ្នក​ឌុ​ប​បោកក្បាល​នឹង​របាំង​ថ្មបែក​លលា​ដ៏​ដេក​ផ្កាប់​មុខ​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម​ក្នុង​ថ្លុកឈាម​​ ចំណែក​បុរស​ម្នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​ខ្ទាត​ជិត​១០ម៉ែត្រ រង​របួស​ត្រង់​ស្មា ហើយ​ម៉ូតូ​ក៏​ត្រូវ​រង​ការ​ខូចខាត​ផង​ដែរ​។

សមត្ថកិច្ច​បន្ត​ថា​ បន្ទាប់​ពី​មាន​ករណី​នេះ​ម្ចាស់​ម៉ូតូ​ស្តូ​ពី​បាន​ជិះ​គេចខ្លួន​បាត់​ដោយសារឃើញ​ម្ចាស់​ម៉ូតូ​ស្មា​សមាន​អ្នក​ស្លាប់​ និងរង​របួស ។ សមត្ថកិច្ច​​​បញ្ជាក់​ថា​ ចំពោះ​ហេតុការណ៍​នេះ​ម៉ូតូ​ស្មាស់​មិន​បាន​បុក​ម៉ូតូ​ស្តូពី​ទេ គឺ​ដោយសារម្ចាស់​ម៉ូតូ​ស្មា​សបាន​ទាញ​ចង្កូត​ម៉ូតូ​គេច​ទើប​រេ​ចង្កូត​ដួល​តែ​ម្តង​ទៅ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព