ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រកំពុងឈប់ស្តុបកៅដាយ ស្រាប់តែបុរសម្នាក់ជិះម៉ូតូបុ.កពីក្រោយ ផ្អើល​យ៉ាងរន្ធ.ត់

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ បុរសម្នាក់បានរបួសធ្ងន់ធ្ងរ ត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះដែរ តែជាអកុសលពេលដល់មន្ទីរពេទ្យក៏​បានស្លាប់ បន្ទាប់ពី​បុរសរូបនោះបានជិះម៉ូតូហុងដាឌ្រីមជ្រុលទៅ បុក​ពីក្រោយ​រថយន្តសណ្តោងកុងតឺន័រដែលកំពុង​ឈប់រង់ចាំភ្លើងស្តុបយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤…

រាជធានីភ្នំពេញ បុរសម្នាក់បានរបួសធ្ងន់ធ្ងរ ត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះដែរ តែជាអកុសលពេលដល់មន្ទីរពេទ្យក៏​បានស្លាប់ បន្ទាប់ពី​បុរសរូបនោះបានជិះម៉ូតូហុងដាឌ្រីមជ្រុលទៅ បុក​ពីក្រោយ​រថយន្តសណ្តោងកុងតឺន័រដែលកំពុង​ឈប់រង់ចាំភ្លើងស្តុបយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំនុច​តុបបន្ទាយស្ទឹក​(ហៅកៅដាយ)​ផ្លូវម៉ៅសេទុងកែងផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាជិះម៉ូតូមួយគ្រឿង​ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1W 3G5880 តែប៉ុណ្ណោះ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើករថយន្តប្រភេទសណ្តោងទូកុងតឺន័រ ម៉ាកDAEWOO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3G 5808 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុង​ទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចកើតហេតុ ក៍ឈប់រថយន្ដរង់ចាំភ្លើងស្តុប ។

តាមប្រភពដដែលបានបន្តថា គាប់ជួនពេលនោះក៍ស្រាប់តែបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Z-2389 បានជិះបោះពួយក្នុងទិសស្របគ្នា សង្ស័យចាប់​ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុករថយន្តពីក្រោយទាំងកំរោល បណ្តាលឲ្យម៉ូតូផុងចូលពីក្រោមរថយន្តផ្នែកខាងក្រោយ រងការខូចខាត ព្រមទាំងធ្វើអោយមនុស្សគៀបជាប់រថយន្តរងរបួសបែកក្បាលហូរឈាមចេញខួរ ដេកដួលនៅលើម៉ូតូ ក៍ត្រូវសមត្ថកិច្ចជួយហៅរថយន្តសាមុយអោយមក​ដឹក​យកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ីដែរ​ តែ​ជាអកុសលពេលដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ដោយឡែកខាងរថយន្តវិញមិនមានរងការខូចខាតអ្វីនោះទេ តែអ្នកបើកបរឃើញហេតុការណ៍បែបនេះបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សពត្រូវបានតម្កល់នៅសាលតម្កល់សពនៃមន្ទីរពេទ្យ​រុស្ស៊ី រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ។ ចំនែកមធ្យោបាយទាំងអស់ត្រូវសមត្ថកិច្ចមូលដ្ឋានប្រគល់អោយផ្នែកជំនាញចរាចរណ៍ក្រុងធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដំណោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ