ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករម្នាក់រុះរើអន្ទាដែក ​ស្រាប់តែជួបគ្រោះអកុ​សល​ធ្លា.ក់ពីលើ​ខុនដូជាន់ទី៥៣ នៅផ្លូវ៦០ម៉ែត្រ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ ធ្វើការរុះរើអន្ទាដែក មិនមានចងខ្សែសុវត្ថិភាពត្រឹមត្រូវ បណ្តាលអោយរអិលជើងធ្លាក់ពីជាន់ទី៥៣ នៃអគារខុនដូ កំពុងសាងសង់ស្លាប់យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៌នេះបង្កភ្ញាក់ផ្អើល…

រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ ធ្វើការរុះរើអន្ទាដែក មិនមានចងខ្សែសុវត្ថិភាពត្រឹមត្រូវ បណ្តាលអោយរអិលជើងធ្លាក់ពីជាន់ទី៥៣ នៃអគារខុនដូ កំពុងសាងសង់ស្លាប់យ៉ាង​អាណោចអាធ័ម ។

ហេតុការណ៌នេះបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង​១២​និង​៤៥​នាទីថ្ងៃត្រង់​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចខុនដូកំពង់សាងសង់មួយកន្លែង តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៍មានពីកម្មករជាអ្នកធ្វើការជាមួយបុរសរងគ្រោះបានអោយដឹងថា មុនកើតហេតុ ជនរងគ្រោះ​ខាងលើបានឡើងទៅជាន់ទី៥៣ គោលបំណងទៅរុះរេី អន្ទាដែកដើម្បីប្រមូលទុកវិញ ព្រោះថាអគារបានសាង់សង់ជិតរួចរាល់​អស់ហើយ ទើបធ្វើការរុះរើអន្ទាដែកនោះ ។ ខណៈកំពុង រុះរើបានតែបន្តិច សង្ស័យបុរសរងគ្រោះខ្វះ​ការ​ប្រុងប្រយ័ត្ន នឹងមិនមានចងខ្សែការពារសុវត្ថិភាពផង ក៏បណ្តាលឲ្យរអិលជើងធ្លាក់ពីលើជាន់ទី៥៣ ចុះមកក្រោមជាន់ទី៤​ បណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ក្រោយពេល សមត្ថកិច្ចជំនាញចក្ខុនឹងកោសល្យវិច័យ ធ្វើការត្រួតពិនិត្យសពរួច ក៏បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ