ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​យក​ប្អូន​នៅ​ឯ​ក្រុង​តា​ខ្មៅ បាត់​បង់ជីវិត​កណ្ដាលផ្លូវ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ខណៈ​ជិះ​ម៉ូតូ ១​គ្រឿង ទៅ​យក​ប្អូន​នៅ​ឯ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ត្រូវ​បាន​រថយន្ត មិន​ស្គាល់​ម៉ាក ១​គ្រឿង…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ខណៈ​ជិះ​ម៉ូតូ ១​គ្រឿង ទៅ​យក​ប្អូន​នៅ​ឯ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ត្រូវ​បាន​រថយន្ត មិន​ស្គាល់​ម៉ាក ១​គ្រឿង កៀរ​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ទៅ​បុក​ផ្ទប់​ជាមួយ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា ព្រូស ១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ នៅ​នឹង​កន្លែង ចំណែក​រថយន្ត​បង្ក មិន​ស្គាល់​ម៉ាក​នោះ បាន​បើក​រត់គេច​បាត់​ស្រមោល​តែ​ម្ដង ។

ឧប្បត្តិហេតុ​នោះ បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង​៤​ល្ងាច​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​ព្រៃ​ស ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

យុវជន​រង​គ្រោះ​រូប​នោះ​ឈ្មោះ បញ្ញា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ឯ​ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ព​ណ៍​ស ពាក់​ស្លាក​លេខ កំពង់ចាម 1U-0702 ។

បើ​តាម​យុវជន​មួយ​ក្រុម ដែល​ជា​អ្នក​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ​ខាងលើ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ យុវជន​រង​គ្រោះ​រូប​នោះ បាន​ជិះ​ម៉ូតូ​ចេញពី​លេង​ផ្ទះ​មិត្តភក្ដិ នៅ​បុរី​បុស្បា ស្ថិត​នៅ​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រៃ​ស ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដើម្បី​ទៅ​យក​ប្អូន​ដែល​កំពុង​វង្វេងផ្លូវ​នៅ​ឯ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក ១​គ្រឿង​កៀរ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​បុក​ផ្ទប់​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ១​គ្រឿង​ទៀត ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BP-1930 ។ បណ្ដាល​យុវជន​រង​គ្រោះ​ខាងលើ​នោះ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ហើយ​រថយន្ត​មិន​ស្គាល់​ម៉ាក​ដែល​កៀរ​នោះ ក៏​បាន​បើក​រត់​បាត់​ស្រមោល ចំណែក​រថយន្ត​តូ​យ៉ូ​តា​ព្រូស​នេះ មិន​បាន​បើករ​ត់ទៅ​ណា​នោះ​ឡើយ គឺ​បាន​ឈប់​នៅ​ជិត​កន្លែង​កើតហេតុ​នោះ ។

ក្រោយ​ពេល​កើតហេតុ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ចេញ​ទៅ​មើល ចំណែក​នគរបាល​ខណ្ឌដង្កោ បាន​ចុះ​ទៅ​កាន់​ទីនោះ ឃាត់​អ្នកបើកបរ​រថយន្ត​ព្រូស​ជា​បណ្ដោះអាសន្ន​សិន ។ បន្ទាប់​មក បាន​ស្វះ​ស្វែងរក​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ជុំវិញ​ទីតាំង​កន្លែង​កើតហេតុ​នោះ ដើម្បី​ស្រាវជ្រាវ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ