ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថយ​រថយន្ត​ជ្រុល​ទៅ​បុក​ស្ត្រី​ម្នាក់​និង​កូនរង​របួសធ្ងន់ បន្ត​បុក​រថយន្ត​២​គ្រឿង​ទៀត​ទើប​ឈប់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មន្ត្រី​នគរបាល​ខេត្តតាកែវ​ម្នាក់ បាន​បើករថយន្ត​ថយក្រោយជ្រុល ទៅ​បុក​ស្ត្រី​ជា​ម្តាយ​និង​កូនប្រុស​ម្នាក់ ដែល​កំពុង​តែ​ឈរ​ចាំ​រថយន្ត​ប្តី​មក​ទទួល​ បណ្តាល​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ និង​បន្ត​ថយ​ទៅ​បុក​នឹង​រថយន្ត​ស៊េរី​ទំនើប

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មន្ត្រី​នគរបាល​ខេត្តតាកែវ​ម្នាក់ បាន​បើករថយន្ត​ថយក្រោយជ្រុល ទៅ​បុក​ស្ត្រី​ជា​ម្តាយ​និង​កូនប្រុស​ម្នាក់ ដែល​កំពុង​តែ​ឈរ​ចាំ​រថយន្ត​ប្តី​មក​ទទួល​ បណ្តាល​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ និង​បន្ត​ថយ​ទៅ​បុក​នឹង​រថយន្ត​ស៊េរី​ទំនើប​ចំនួន​ពីរ​គ្រឿង​ទៀត​ទើប​ឈប់ ។ ករណី​បុរស​ម្នាក់​បើករថយន្ត​ថយក្រោយ​ធ្វើការ​បុក​រះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និ​៣០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​១៧៣ កែង​នឹង​ផ្លូវ​លេខ​២៨៤ ខាងក្រោយ​វត្ត​មហាមន្ត្រី ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។
 
តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ដែល​បើករថយន្ត​បង្ក​មានឈ្មោះ​ពៅ សុខា អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​នគរបាល​ខេត្តតាកែវ មាន​ទីលំនៅ​ផ្ទះ​លេខ​១៨A ផ្លូវ​លេខ​២០០៤ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​បើករថយន្ត​ម៉ា​កវី​ស្តូ ព៌​ណ​ស ស្លាក​លេខ ភ្នំពេញ​2U-4534 តែ​ម្នាក់ឯង បានបើក​ថយក្រោយ ទៅ​បុក​រះ​មនុស្ស​ពីរ​នាក់ ម្តាយ​និង​កូន បណ្តាល​អោយ​រង​របួសធ្ងន់ និង​បន្ត​បើក​ថយ​ទៅ​បុក​រថយន្ត​ចំនួន​ពីរ​គ្រឿង​ទៀត គឺ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៥០ ព៌​ណ​ស្ក និង​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ទើប​ឈប់ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជា​មន្ត្រី​នគរបាល​រូប​នោះ បាន​ចត​រថយន្ត​នៅ​លើ​ផ្លូវ​លេខ​១៩៣ ខាង​មុខ​កន្លែង​លក់​ថ្នាំពេទ្យ​មួយ​កន្លែង ក្បែរ​ផ្សារ​អូ​ឡាំ​ពិ​ក បាន​បន្តិច​ក៏​បាន​ឡើង​ទៅ​បើករថយន្ត​របស់​ខ្លួនមិនដឹងហេតុយ៉ាងម្តេច រថយន្តបាន​ថយក្រោយ​យ៉ាង​លឿន ក៏​បាន​ទៅ​បុក​ស្ត្រី​ម្នាក់​មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ និង​កូនប្រុស​ម្នាក់ មាន​អាយុ​ជាង​១០​ឆ្នាំ ដែល​កំពុង​តែ​ឈរ​រង់ចាំ​រថយន្ត​ប្តី ឲ្យរង​របួសធ្ងន់ និងបន្តបុករថយន្ត២គ្រឿងទៀតទើបឈប់។
 
ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ម្តាយ និង​កូន ត្រូវ​បាន​ប្តី​លើកដាក់​លើ​រថយន្ត​បញ្ជូន​ទៅ​ធ្វើការ​ព្យាបាល​ភ្លាម​ៗ ចំណែកឯ​អ្នក​បើករថយន្ត​បង្ក និង​រថយន្ត​រង​គ្រោះ​ទាំង​៣​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​រក្សា​ទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​បន្ត ៕