ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ប៉ុស្តិ៍​ត្រពាំង​ស្រែ​ឃាត់​ខ្លួន​បុរស​ម្នាក់​ពី​បទ​បង្ក​ហិ.ង្សា​

8 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ កាល​ពី​​វេលា​ម៉ោង៧ និង៥យប់ ថ្ងៃ​ទី​៤ ឧសភា​ ២០១៥ មាន​ករណី​អំពើ​ហិ.ង្សា​ដោយ​ចេតនា​បង្ក​ឡើង​ដោយ​ជន​សង្ស័យ​ឈ្មោះ​ឈុំ សាវ៉ាន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង

ខេត្ត​ព្រៃ​វែង​ ៖ កាល​ពី​​វេលា​ម៉ោង៧ និង៥យប់ ថ្ងៃ​ទី​៤ ឧសភា​ ២០១៥ មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​បង្ក​ឡើង​ដោយ​ជន​សង្ស័យ​ឈ្មោះ​ឈុំ សាវ៉ាន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​ស្រែមេសាង​។

ជន​សង្ស័យ​បានយក​ព្រនង់​វាយ​ទៅលើ​ជន​រង​គ្រោះ​ឈ្មោះ​សាត កំសាន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​បណ្តាល​ឱ្យ​របួស​ធ្ងន់​ចំ​ក្បាល​២​កន្លែង ស្មង​ជើង​ខាង​ឆ្វេង​១​កន្លែង​(បាក់) និង​ស្មង​ជើង​ខាង​ស្តាំ​មួយ​កន្លែង​ដាច់​ហូរ​ឈាម​។

ក្រោយ​កើត​ហេតុ​ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​ប៉ុស្តិ៍​ត្រពាំង​ស្រែ​ឃាត់ខ្លួន​បញ្ជូន​មក​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ចាត់​ការ​តាម​នីតិ​វិធី។

​​អំពើ​ហិង្សា​នេះ​កើត​ឡើង​ដោយ​សារ​ជន​សង្ស័យ​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​ជន​រង​គ្រោះ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព