ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីមាស​ដំបូង​ឆ្នាំ​នេះ​ថៃ​នាំ​ចេញ​សាច់​មាន់​កើន​20%

8 ឆ្នាំ មុន

បាងកក ៖ ការ​នាំ​ចេញ​សាច់​មាន់​ស្រស់​នៅ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ របស់​ប្រទេស​ថៃ​បាន​កើន​ទ្បើ​ង​២០% ឬ​ស្មើនឹង​១៤០.០០០​តោន​ធៀប​នឹង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៤ ។

បាងកក ៖ ការ​នាំ​ចេញ​សាច់​មាន់​ស្រស់​នៅ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ របស់​ប្រទេស​ថៃ​បាន​កើន​ទ្បើ​ង​២០% ឬ​ស្មើនឹង​១៤០.០០០​តោន​ធៀប​នឹង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៤ ។ ចំណែក​ទំហំ​ទឹកប្រាក់​នាំ​ចេញ​សម្រេច​បាន​ចំនួន​៥៦៧​លាន​ដុល្លារ ឬ​កើន​ទ្បើ​ង​៨,៣% ។

លោក Nanthawan Sakuntanak អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្ទៃក្នុង បានឱ្យ​ដឹង​ថា ទីផ្សារ​សំខាន់​នៃ​ការ​នាំ​ចេញ​សាច់​មាន់​រួម​មាន ជប៉ុន អង់គ្លេស ហូ​ទ្ប​ង់ ទ្បា​វ និង​សិង្ហ​បុរី ។ រីឯ​ទីផ្សារ​ដែល​មាន​កំណើន​ខ្ពស់​ឆ្នាំ​នេះ គឺ​អាហ្វ្រិក​ខាងត្បូង ម៉ា​ទ្បេ​ស៊ី និង​កម្ពុជា ដែល​អតិថិជន​មានការ​ជឿជាក់​ចំពោះ​ការ​បង្កើន​ផល​បសុសត្វ និង​កសិកម្ម​របស់​ថៃ ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ក៏​ដូច​ជា​មាន​ពលករ​ជំនាញ​ផង​ដែរ ។ 

ប្រទេស​ថៃ​រំពឹង​ថា នឹង​នាំ​ចេញ​សាច់​មាន់​ឱ្យ​បាន​ក្នុង​រង្វង់​៦២០.០០០​តោន​ឆ្នាំ​នេះ ដែល​កើន​ទ្បើ​ង​៥% ធៀប​នឹង​ឆ្នាំ​២០១៤ ក្នុង​ទំហំ​ទឹកប្រាក់​២,៥៧​ពាន់​លាន​ដុល្លារ ។ មួយវិញទៀត កត្តា​ដែល​នាំ​ឱ្យ​មាន​កំណើន​រួម​មានការ​នាំ​ចូល​សាច់​មាន់​ស្រស់​របស់​ជប៉ុន បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ផលិតផល​សាច់​មាន់នៅ​ក្នុង​បណ្តា​ប្រទេស​ជិតខាង​ជា​ច្រើន ហើយ​គួប​ផ្សំ​នឹង​ការ​បង្អន់ល្បឿន​ក្នុង​ទីផ្សារ​ធំ​ៗ ។ ទោះជា​យ៉ាងណា ថៃ​នឹង​នាំ​ចេញ​ផលិតផល​សាច់​មាន់​ទៅ​កូរ៉េ​ខាងត្បូង​ក្នុង​ខែមិថុនា ខាង​មុខ​នេះ ៕