ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉េ​បុក​ជាមួយ​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើររបួសធ្ងន់-​ស្រាល​៧​នាក់​ ស្លា.ប់១

9 ឆ្នាំ មុន

ខេត្តកំពត ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៧​នាក់ ​រង​របួសធ្ងន់​-ស្រាល​ និង​ស្លា.ប់​ម្នាក់ ដោយ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​គ្នា​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ភ្នំពេញ មុខ​ខ្លោងទ្វារវត្ត​ល្អាង ស្ថិត​ក្នុងភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ កាលពី​វេលា​ម៉ោង​

ខេត្តកំពត ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៧​នាក់ ​រង​របួសធ្ងន់​-ស្រាល​ និង​ស្លាប់​ម្នាក់ ដោយ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​គ្នា​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ភ្នំពេញ មុខ​ខ្លោងទ្វារវត្ត​ល្អាង ស្ថិត​ក្នុងភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៩ មេ​សា ២០១៥ ។

តាម​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ រថយន្ត​កូរ៉េ​ចំណុះ​មួយ​តោន​កន្លះ បើកបរ​ក្នុង​ល្បឿន​លឿន​មាន​មនុស្ស​ជិះ​៣​នាក់​ទាំង​អ្នកបើកបរ ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​មាន​រថយន្ត​ដឹក​អេ​ស្កា​វ៉ា​ទ័​របើក​ថយ​កាត់​ទទឹង​ផ្លូវជាតិ ពេល​នោះ​រថយន្ត​កូរ៉េ ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវត្រង់ ក៏​បាន​គេច​ចេញពី​រថយន្ត​ដឹក​អេ​ស្កា​វ៉ា​ទ័​រ​នោះ​ផុត​ពី​ទ្រូងផ្លូវ ស្រាប់តែ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ​កំពុង​មាន​ល្បឿន​លឿន​ផង មក​ដល់​ចំណុច​ដែល​រថយន្ត​កូរ៉េ​គេច​នោះ ក៏​បុក​គ្នា​ពេញទំហឹង​លាន់​ស្នូរ​ដូច​រន្ទះ​ក្រ​ទ្បា​ប់​រថយន្ត​កូរ៉េ​ផ្ងារជើង​ទ្បើ​ង​លើ ចំណែក​រថយន្ត​សាំ​យ៉ុ​ង​ខ្ទាត​ចម្ងាយ​ជិត​១០​ម៉ែត្រ​ពី​រថយន្ត​កូរ៉េ  ខូច​អស់​មួយ​ចំហៀង​មុខ​ខាងស្តាំ និង​បណ្តាល​ឱ្យ​អ្នក​ជិះ​អែប​អ្នកបើកបរ​២​នាក់​រង​របួសធ្ងន់ ដឹក​ដល់​មន្ទីរពេទ្យ​ស្លាប់​ស្រី​ម្នាក់ ចំណែក​អ្នកបើកបរ​ទាំង​សងខាង​រង​របួសស្រាល អ្នកដំណើរ​និង​ព្រូ​រថយន្ត​៤​នាក់​ទៀត រង​របួសស្រាល ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ នគរបាល​ស្រុក​ដងទង់​មក​ដល់​កន្លែង​កើតហេតុ និង​បញ្ជូន​អ្នក​រង​របួស​ទាំងអស់​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ជួយ​សង្គ្រោះ តែ​ជា​អកុសល​អ្នកដំណើរ​ជា​ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក ហើយ​ក៏​ដឹក​ទៅ​កាន់​លំនៅ​ឋាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រថយន្ត​ទាំង​២​គ្រឿង​នគរបាល​ស្រុក​ដងទង់ បាន​ស្ទូច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ល្អាង​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕